ព័ត៌មានជាតិ

រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុកគូទឡិចស៊ីសRX400h បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ករណីរថយន្តសណ្តោងធុនធំ មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគូទរថយន្តឡិចស៊ីស RX400h មួយគ្រឿង បើកស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចទល់មុខខ្លោងទ្វារផ្សារទំនើបរតនាផ្លាហ្សា តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-9759 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង ។ ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបម្រុងបត់ឆ្វេងត្រលប់ក្រោយ ស្របពេលនោះមានរថយន្តសណ្តោងធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-7854 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាតាមពីក្រោយបុកគូទរថយន្តឡិចស៊ីស បណ្ដាលឲ្យរងការខូចខាតខាងយ៉ាងដំណំ ទាំងសងខាង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ ។

នៅក្រោយពេលកើតហេតុ ភាគីខាងរថយន្តឡិចស៊ីសមិនចង់មានរឿងវែងឆ្ងាយ ព្រមបើករថយន្តបន្តដំណើរចេញពីកន្លែងកើតហេតុ ដោយមិនទាមទារសំណងអ្វីពីភាគីខាងរថយន្តសណ្តោងនោះឡើយ ៕

មតិយោបល់