ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកំរៀង បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់

បាត់ដំបង: កាលពីថ្ងៃ អង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០ ២២ វេលាម៉ោង២២ និង០០នាទី នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖

១-ឈ្មោះ កែវ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ ប៊ូរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ អូរក្រូច ភូមិ បឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ខុ សុខន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកចំនួន០២ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងត្រីកោណពណ៌បៃតងខ្ចីចំនួន១២ គ្រាប់សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ។
-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
-រថយន្ត០១គ្រឿងម៉ាកតូយូតា ព្រុសពណ៌សស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ 2BJ4373 មានលេខតួ JTDN 33DU5A0098422
-ស្លឹកកញ្ឆាក្រៀមមួយចំនួន ។
-ឧបករណ៍បំពងសំឡេងនិងភ្លើងវិលមួយចំនួន ។
-ដាវសាំម៉ូរ៉ៃចំនួន០១ ។

ករណីនេះ ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុក កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិបិធីច្បាប់ ៕

មតិយោបល់