ព័ត៌មានជាតិ

ករណីផ្ទុះអាវុធបាញ់រះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់បាត់បង់ជីវិត ខណៈចុះបង្ក្រាបបទល្មើសគ្រឿងញៀន បន្សល់ទុកប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ (ករណីបាញ់រះបណ្តាលឲ្យមនុស្សស្លាប់) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនត្រង់ចំណុចក្នុងបុរីមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ជនរងគ្រោះមានឈ្មោះ ប៉ិច ឆាយភីវ័យ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នគរបាល ថ្នាក់វរសេនីយ៍ត្រី មានប្រពន្ធ និងកូន។

រង្វង់ប្រតិបត្តិការ៖ កម្លាំងសមត្ថកិច្ចបានធ្វើការដេញតាមរថយន្តជនសង្ស័យរហូតដល់ផ្លូវ ៦០ម៉ែត្រ ដោយធ្វើការឃាត់រថយន្តចំនួន ០១គ្រឿងម៉ាក អាល់ហ្វាត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ BG-0366 ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់/ស្រី០១នាក់ប្រគល់ឲ្យម្ចាស់ករណីមន្ទីរគ្រឿងញៀន

បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់