ព័ត៌មានជាតិ

ករណីបុរសម្នាក់ជាសន្តិសុខព្រោះតែមានវិបត្តិស្នេហាខ្លាំងពេកបានសម្រេចចិត្តធ្វេីអត្តឃាតដោយចងសម្លាប់ខ្លួនឯង

ភ្នំពេញ : នាព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចរោងចាំដីឡូត៍មួយកន្លែងជាប់ផ្លូវបេតុងទួលពង្រ ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។សពជនរងគ្រោះមានឈ្មោះបូ សាវិន ភេទប្រុស អាយុ43ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំខេត្តពៃវែង។
មុនពេលកើតហេតុជនរងគ្រោះបម្រើការជាសន្តិសុខហាង ហើយមានសេចក្ដីស្នេហាជាមួយនារីបម្រើការងារក្នុងហាង តែក្រោយមកខាងស្រីសុំ
បែកជាច្រេីនដង តែត្រូវគ្នាវិញ ចុងក្រោយខាងស្រីឈប់ធ្វើការក្នុងហាងហើយទៅស្រុកបាត់ធ្វើឱ្យជនរងគ្រោះមានវិបត្តិស្នេហាជាខ្លាំងក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្ដង។សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕

មតិយោបល់