នៅរាត្រីយប់មិញនេះ Real Madrid ប៉ះជាមួយនឹង Bayern Munich ប្រវត្តិនៃកាជួបគ្នារវាងក្រុមទាំង ពីរនេះមានប្រវត្តិជូរចត់ក្នុងការជួបគ្នា នៅឆ្នាំ ១៩៧៦ Bayern Munich យកឈ្នះ Real Madrid ក្នុងលទ្ធផល ២-0 ចំណែកនៅឆ្នាំ ១៩៨៧ Bayern Munich យកឈ្នះ Real Madrid ៤ ទល់នឹង ១ ឆ្នាំ ២០០០ Bayern Munich ៤ Real Madrid 2 នៅឆ្នាំ ២០០១ វិញ គឺ ២ ទល់នឹង ១ ហើយនៅឆ្នាំ ២០០៧ ២ ទល់នឹង ១ ដូចគ្នាផងដែរ ។
ប្រវត្តិនៃការជួបគ្នា Real Madrid មិនដែលមានប្រវត្តិឈ្នះលើ Bayern Munich ឡើយ ក្នុងចំនោមទាំង ៥ ប្រកួតខាងលើ ដែលក្រុមទាំងពីរជួបគ្នា ។ ប្រវត្តិច្រំដែលកើតឡើងវិញសារជាថ្មីទៀតហើយ សម្រាប់ឆ្នាំនេះមិនខុសពីឆ្នាំ ១៩៧៦ ប៉ុន្មាននោះទេ ក្នុងការប្រកួតស្រាប់តែមានជម្លោះរវាងកីឡាករ Real Madrid និងBayen Munich ដោយបង្កើតជាអំពើហិង្សា លើទីលានដូចកាលនោះផងដែរ ។
តែអ្វីដែលប្លែកនោះគឺ Real Madrid ឆ្នាំនេះមានសង្ឈឹម និងកែប្រែនូវប្រវត្តិសាស្រ្តក្នុងការជួបគ្នា ដោយលទ្ធផលដូចដែល Bayern Munich ស៊ី Real Madrid ក្នុងឆ្នាំ ២០០១ និងឆ្នាំ ២០០៧ ផងដែរនោះគឺលទ្ធផល ២ ទល់នឹង ១ ។
ទោះជាកែប្រែនូវប្រវត្តិសាស្រ្តគ្រាប់បាលយ៉ាងនេះក្តី តែក្តីសង្ឈឹមរបស់ ក្លិបយក្សអេស្ប៉ាញ ត្រូវទៅកាត់សេចក្តីជាមួយនឹងពិន្ទុការប្រកួតកន្លងមក រហូតដល់ទៅ ប៉េណាល់ទី តែទីបំផុតប្រវត្តិសាស្រ្តចាញ់នៅតែមាននៅក្នុងឆ្នាំ ២០១២ នេះ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់