ហ្វូងមនុស្សជាច្រើនប្រមូលផ្តុំគ្នាដើរដង្ហែរក្បួនតវ៉ា ក្នុងទីក្រុងឡាប៉ារបស់ប្រទេសបូលីវី កាលពីថ្ងៃអង្គារ។
ការដើរដង្ហែរក្បួនបានធ្វើឡើងក្នុងគោលបំណងតវ៉ាចំពោះកំណែរទម្រង់ របស់រដ្ឋាភិបាលដែលចេញច្បាប់កាត់បន្ថយភាគរយនៃចំនួន បៀរវត្សន៍របស់ពួកគេ។
ប្រភពព័ត៌មានមូយបានបន្តថា ក្រុមអ្នកតវ៉ាមិនត្រឹមតែតវ៉ាមិនឲ្យកាត់បន្ថយភាគរយនៃចំនួន ប្រាក់បៀរវត្សន៍របស់ពួកគេប៉ុណ្ណោះទេ ថែមទាំងទាមទារឲ្យរដ្ឋាភិបាលតម្លើងប្រាក់បៀរវត្សន៍របស់ពួកគេ ថែមទៀតផង។
ការតវ៉ានេះក៏មានការប៉ះទង្គិចគ្នាកើតឡើង បណ្តាលឲ្យមនុស្សចំនួន ៣នាក់ រងរបួស និងរាប់សិបនាក់ផ្សេងទៀតត្រូវចាប់ខ្លួនក្នុងពេលដែលពួកគេនៅតែ រឹងរួសតវ៉ានិងគប់គ្រាប់បែកផ្សេងទៅលើកម្លាំងនគរបាល ខណៈនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកនូវហ្វូងរបស់ពួកគេនោះ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់