បច្ចុប្បន្ននេះដែរ គូស្នេហ៍ដ៏មានឥទ្ធិពលក្នុងពិភពសិល្បៈ រួមទាំងការងារសង្គមលើពិភពលោក ហើយក៏ជាឪពុកម្តាយកូនទាំង ៦ ដែលក្នុងនោះមានកូនខ្មែរមួយរូបដែរ។ប៉ុន្តែនៅពេលថ្មីៗនេះដែរ Angelina Jolie និង Brad Pitt បាននិយាយថា ពួកគេចង់បានច្រើនជាងនេះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
គូស្នេហ៍នេះបានបង្ហាញគម្រោងថា ចង់បានកូន ២ ថែមទៀត ក្នុងនោះនាងបានសម្រេចចិត្តសុំកូនចិញ្ចឹមដែលជាក្មេងស្រីជប៉ុន បន្ទាប់ពីទៅសួរសុខទុក្ខជនភៀសខ្លួននៅ ស៊ីរី នៅ Middle Eastern kingdom កាលពីសប្តាហ៍មុននេះ និងគូស្នេហ៍នេះសង្ឈឹមថានឹងបានកូនផ្សេងទៀតដែរ។
Angelina Jolie និង Brad Pitt មានកូនចិញ្ចឹម ៣ ក្នុងនោះមានកូនចិញ្ចឹមឈ្មោះ Maddox និង Pax កូនស្រី Zahara ក្រៅពី Angelina បានផ្តល់កំណើតដោយខ្លួនឯងជាមួយនឹងកូនស្រី Shiloh នៅឆ្នាំ ២០០៦ និង ២ ឆ្នាំក្រោយមកនាងបានផ្តល់កំណើតកូនភ្លោះ Vivienne និង Knox។
ប្រភពព័ត៌មានបាននិយាយថា Angelina និង Brad ចង់បានកូនច្រើនតាមទៅតាមលទ្ធភាពដែលធ្វើបាន ដែលបច្ចុប្បន្នសុទ្ធតែកូនដែលមានសញ្ជាតិខុសគ្នា។
Angelina Jolie ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងអំឡុងពេលដមណើរទៅសួរសុខទុក្ខជនភៀសខ្លួននៅស៊ីរី និងចង់បានកូន ពី Jordan ។ការសុំកូនចិញ្ចឹមជាសាធារណៈរបស់ Angelina Jolie បានធ្វើឲ្យវត្តមានពិភពលោកចាប់អារម្មណ៍ជាខ្លាំង។នេះគឺជាអ្វីដែលឯកអគ្គរាជទូត UN បានទំលាយប្រាប់។
ប្រភពព័ត៌មានបាននិយាយបន្តថា នាង Angelina គឺជាមិត្តភក្តិរបស់ ម្ចាស់ក្សត្រី Rania នៃប្រទេស Jordan ដូច្នេះនាងអាចសុំកូនចិញ្ចឹមបានយ៉ាងឆាប់រហ័ស។ក្នុងដំណើរទៅសួរសុខទុកនៅ ស៊ីរី នោះ គូស្នេហ៍នេះក៏ភ្ញាក់ផ្អើលផងដែរ នៅពេលដែលសេចក្តីថ្លែងការណ៍មួយ បានថ្លែងថានាងបានកាត់សុដន់ដើម្បីការការពារពីជំងឺមហារីកសុដន់ ។ តួស្រីរូបនេះ គ្រោងនឹងរៀបការជាមួយនឹងគូស្នេហ៍នៅរដូវក្តៅខាងមុខនេះ នៅវីឡា Chateau Miraval ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង៕
https://i1272.photobucket.com/albums/y389/domneng/JolieampPitt1_zpse5dd5bb1.jpg
https://i1272.photobucket.com/albums/y389/domneng/JolieampPitt2_zps58bae99d.jpg
មតិយោបល់