តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ស្ត្រីវ័យ ២២ ឆ្នាំម្នាក់រស់នៅក្នុងទីក្រុង Mwanza ប្រទេសតង់ហ្សានី បានផ្តល់កំណើតទារិកាមានសុខភាពល្អធម្មតា បើទោះជាមានការអភិវឌ្ឍន៍ក្រៅស្បូនក៏ដោយ។ បន្ទាប់ពីការមានផ្ទៃពោះបាន ៣២ សប្តាហ៍នាងបានទៅមន្ទរពេទ្យដើម្បីធ្វើការពិនិត្យ គ្រូពេទ្យប្រាប់ថាការមានផ្ទះពោះរបស់នាងមានស្ថានភាពធម្មតា លើកលែងតែមានជម្ងឺស្លេកស្លាំង និងជម្ងឺទឹកបង្ហូរនោម។
២ ថ្ងៃក្រោយមកនាងបានបន្តការពិនិត្យសុខភាពម្តងទៀត ម្តងនេះវេបណ្ឌិតបានរកឃើញទារិកានេះមានការអភិរឌ្ឍន៍នៅក្រៅស្បូន ប៉ុន្តែអាចនៅមានជីវិតដូចទារកធម្មតា។ ទីបំផុតគ្រូពេទ្យបានធ្វើការវះកាត់យកទារកចេញមក មានទម្ងន់ ១,៧ គីឡូក្រាម និងសុខភាពល្អធម្មតា៕
រូបតំណាង
មតិយោបល់