ព័ត៌មានជាតិ

ដឹង​ទេ​ថា ១​ថ្ងៃ Facebook រក​ប្រាក់​ចំណូល​ប៉ុន្មាន​?

Facebook ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​នាពេល​បច្ចុប្បន្ន ជាពិសេស​គឺ​បាន​ធ្វើឲ្យ​លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ ក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​ទៀតផង​។​

make-money-facebook

​កាលពី​ឆ្នាំ ២០១៣ កន្លងទៅនេះ Facebook រក​ប្រាក់ចំណូល​បាន​សរុប​ចំនួន ៧,៨៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណេញ​សុទ្ធ​ចំនួន ១,៥០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​តើ​ក្នុង​មួយថ្ងៃ Facebook រក​ប្រាក់ចំណូល​បាន​ចំនួន​ប៉ុន្មាន​? តើ​លោកអ្នក​ចង់​ដឹង​ទេ​?

​យោង​តាម​គេហទំព័រ World Pay Zinc ដែល​តាមដាន​នូវ​រាល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Facebook បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​រយៈពេល​១​នាទី ក្រុមហ៊ុន Facebook រក​ប្រាក់ចំណូល​បាន​ជិត ១៥.០០០​ដុល្លារ​អាមេរិក ដូច្នេះ​ក្នុង​រយៈពេល ១​ម៉ោង Facebook អាច​រកបាន ៩០០.០០០​ដុល្លារ​អាមេរិក និង​១​ថ្ងៃ អាចរ​យកបាន ២១.៦០០.០០០​ដុល្លារ​អាមេរិក​

មតិយោបល់