ព័ត៌មានជាតិ

ទ្រឹ​ស្តី​​ដែ​ល​​អ្ន​ក​​ត្រូ​វ​​ចាំ​​ដើ​ម្បី​​កុំ​អោយ​​ខ្លួ​ន​​ឆា​ប់​​ចា​ស់​​

ចាស់គឺជាពាក្យដែលមនុស្សយើងខ្លាច។យើងចង់អោយសាច់ចាំល្អនិងមើល ទៅក្មេងជានិច្ច។ប៉ុន្តែជាធម្មជាតិ មនុស្សកើតមកគឺមិនអាចចៀសផុតឡើយពីការចាស់និងស្លាប់នៅពេលចុង ក្រោយ។ទោះបីជាយ៉ាងក៏ដោយចុះ អ្នកអាចធ្វើបានដើម្បីពន្យឺតដំណើរការចាាស់នេះ។ បើអ្នកមិនចង់ឆាប់ចាស់ទេ ចូរចងចាំមតិដ៏មានប្រយោជន៍ទាំងនេះ:

· អ្នកដែលចេះសម្របខ្លួន និងមានចក្ខុវិស័យវិជ្ជមានសម្រាប់ជីវិតច្រើនតែមានអាយុវែង

· ការគិត និងស្ត្រេសច្រើនមិនមែនអាចប៉ះពាល់លើសុខភាពតែមួយមុខទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកឆាប់ចាស់ដែរ។

· ចូររៀននិយាយថាបាទចំពោះអ្វីដែលអ្នកចង់បានក្នុងជីវិត និងទេចំពោះអ្វីដែលអ្នកមិនចង់បាន។

· ការលេងសើចសប្បាយច្រើនពិតជាជួយបង្កើនអាយុ។

· ដាល គាមេហ្គី (Dale Camegie) និយាយថា “៨៥%នៃអ្វីដែលអ្នកកំពុងតែបារម្ភគឺមិនកើតឡើងនោះទេ” ដូច្នេះចូរឈប់ព្រួយបារម្ភអំពីអ្វីដែលអ្នកមិនបានផ្លាស់ប្តូរបាន ទៅ តែចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកអាចផ្លាស់ប្តូរវិញ។ ហើយប្រសិនបើអ្នកពិតជាចង់ផ្លាស់ប្តូរអ្វីៗក្នុងជីវិតផ្ទាល់ខ្លួន និងបរិដ្ឋានជុំវិញខ្លួនមែន ចូរចាប់ផ្តើមនូវជំហ៊ានដែលសំខាន់ៗ។ ការដែលមានបំណង់នឹងធ្វើអ្វីមួយវិជ្ជមានសម្រាប់អំពើល្អវាល្អជៀស ជាងគ្រាន់តែនិយាយ។

· ឈប់ជក់បារី រាលការជក់បារីមួយដើមៗអាចកាត់អាយុអ្នករហូតដល់ ១៥នាទី។ ការជក់បារីអាចមានផលអាក្រក់ទៅលើស្បែក តាមរយៈការកាត់បន្ថយជីវិជាតិសំខាន់ៗដូចជាវីតាមីន C។ កង្វះវីតាមីន C ធ្វើអោយស្បែក ឆ្អឹង ការផលិតថាមពល និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។

· ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែកុំហាត់ខ្លាំងពេក

· អាការៈធាត់ហួសអាចបន្ថយអាយុរហូតដល់ ១០ឆ្នាំ

· អាហារបំប៉នជាអ័រម៉ូន DHEA អាចជួយកាត់បន្ថយការរលាក និងការចាស់របស់រាងកាយបាន ប៉ុន្តែមិនត្រូវបន្ថែមអ័រម៉ូនទៀតទេលុះត្រាតែអ្នកត្រូវការប្រើវា ។

· រៀនវិធីសមាធិដើម្បីអោយទទួលបាននូវប្រសិទ្ធភាពទប់ស្កាត់ការចាស់តាមវ័យ។

· កាត់បន្ថយការប៉ះពាល់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចច្រើនពេក។

· កាត់បន្ថយការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីដែលពុល។ ចូរញ៉ាំអាហារ និងផឹកអាហារអ័រកានិចអោយបានច្រើនតាមតែអាចធ្វើទៅបាន។

· ការប៉ះពាល់នឹងពន្លឺថ្ងៃច្រើនអាចប៉ះពាល់ដល់ស្បែក ប៉ុន្តែអ្នកពិតជាត្រូវការពន្លឺព្រះអាទិត្យដើម្បីបង្កើតវីតាមីន D សម្រាប់ជួយដល់សុខភាពឆ្អឹង។ ពន្លឺព្រះអាទិត្យជួយធ្វើអោយអ្នកមានអារម្មណ៍ល្អបានមួយកម្រិតដែរ។

· មិនត្រូវញ៉ាំច្រើនពេកទេ។ ជាទូទៅ នៅប្រទេសលោកខាងលិច ប្រជាជនមាននិន្នាការញ៉ាំអាហារច្រើនជាងតម្រូវការរាងកាយរហូតដល់ ៤០%ឯណោះ។

· ដេកអោយបានគ្រប់គ្រាន់ព្រោះវាជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីអោយមើលទៅក្មេងជាងវ័យ

· កាត់បន្ថយអាការៈស្ត្រេស៕

មតិយោបល់