ព័ត៌មានជាតិ

ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​

​មាន​មនុស្ស​ច្រើនណាស់​ដែល​យល់​ថា​ការហូប​ពងមាន់​ឆៅ ឬ​ស៊ុត​ឆៅ ដោយ​គ្រាន់តែ​ដាក់​វា​ជាមួយនឹង​ស្រា ឬ​បៀរ និង​ប្រើប្រាស់​ទៅតាម​ទម្រង់​ផ្សេងៗ​ក្នុង​លក្ខណៈ​ឆៅ ជួយ​ប៉ូវ​កំលាំង​ខ្លាំងណាស់ ។​

ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​
ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​

​តាម​ការស្រាវជ្រាវ​របស់​អ្នកសិក្សា​ពិភពលោក​បាន​ឲ្យដឹង​ថា ទស្សនះ​ខាង​លើជា​ទស្សនៈ​មួយ​ដែល​យល់​ខុស ទៅវិញ ដោយ​សម្អាង​ទៅ​មូលហេតុ​ដូចខាងក្រោម​៖

-​នៅក្នុង​ពងមាន់​ពណ៌​-​ស មាន​សារជាតិ​អា​វី​ឌី​ន​ដែល​ចូល​ទៅ​ចាប់​វីតាមីន B មួយ​ប្រភេទ​នៅក្នុង​ពោះវៀន ធ្វើឲ្យ​រាងកាយ​មិនអាច​បឺត​ស្រូប​យក​វីតាមីន​ទៅប្រើ​ជា​ប្រយោជន៍​បានទេ ក៏ប៉ុន្តែ​សារជាតិ​អា​វី​ឌី​ន​នេះ​នឹង​រលាយ​ទៅ​ដោយ​ខ្លួនឯង​ក្រោយ​ពេល​ប៉ះ​នឹង​កម្តៅ​។​

-​ដោយសារ​លក្ខណៈ​នៃ​ពងមាន់​ឆៅ​មាន​សភាព​ជា​រំអិល​វា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការរំលាយ​បណ្តាល​ឲ្យ​រាងកាយ​មិនអាច​ស្រូប​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​បាន​។​

-​ពងមាន់​ដែល​មិន​បាន​ឆ្លងកាត់​កម្តៅ អាច​ធ្វើឲ្យ​មាន​មេរោគ​លាយឡំ​នៅក្នុងនោះ​៕​

មតិយោបល់