យោងតាមប្រភពព័ត៌មាន Sportmediaset ចុះផ្សាយនៅថ្ងៃទី ២៧ ខែ មករា ម្សិលមិញនេះ បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានចុះហត្ថលេខាជាមួយនឹងអ្នកចាំទីរបស់ខ្លួន David
De Gea រយៈពេល ៥ ឆ្នាំបន្តទៀត ដែលបញ្ចប់នៅឆ្នាំ ២០២០ ។
David De Gea ប៉ុន្មានសប្តាហ៍កន្លងមកនេះ មានទំនាក់ទំនងយ៉ាងខ្លាំង ដោយទទួលបានការចាប់អារម្មណ៍ពីក្លិប Real Madrid ។ តែ ទោះជាយ៉ាងណា ក្តីសង្ឈឹមរបស់ Real Madrid ត្រូវបានបញ្ចប់ ក្រោយពហុកីឡដ្ឋាន Old Traford ព្រមព្រៀងឲ្យអ្នកចាំទីរូបនេះ ចុះហត្ថលេខារហូតដល់ឆ្នាំ ២០២០ ។
ក្នុងនោះដែរ បិសាចក្រហមត្រូវចំណាយទឹកប្រាក់ ១៤០ ០០០ ផោន ក្នុងមួយសប្តាហ៍ ជាមួយនឹងក្រុមថ្មីរបស់គាត់ ៕
ព័ត៌មានជាតិ
មតិយោបល់