ភ្នំពេញ៖ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook បានកើនឡើងដល់ ១,៤ពាន់លាននាក់ ដែលជាតួលេខមួយខ្ពស់ជាងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទាំងអស់ ហើយវានឹងបន្តកើនឡើងជាបន្តបន្ទាប់។
តើលោកអ្នកដឹងទេថា នៅកម្ពុជា មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ប៉ុន្មាននាក់?
យោងតាមតួលេខដែលបានចុះផ្សាយដោយគេហទំព័រ Social Media Cambodia បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសកម្ពុជា មាន ១៧៦ម៉ឺននាក់ ដោយក្នុងនោះ ៦២ភាគរយជាបុរស និងភាគច្រើនមានអាយុចន្លោះពី ១៨-២៤ឆ្នាំ។ បើទោះបីជាពុំមានសេចក្ដអះអាងណាមួយក្ដី ពីលេខនេះក៏ដោយ ប៉ុន្តែគេអាចប៉ាន់ប្រមាណបានថា តួលេខនេះអាចយកជាផ្លូវការបាន៕
មតិយោបល់