ដំណឹងក្រុមហ៊ុន Microsoft គ្រោងទិញ BlackBerry បានផ្ទុះឡើងជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិតកន្លះឆ្នាំ ដោយថ្មីៗនេះ ប្រភពព័ត៌មានចចាមអារ៉ាម ដែលបានអះអាងថា ខ្លួនបានដឹងរឿងច្បាស់ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងចាយ ៧ពាន់លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន BlackBerry។
ប្រភពដដែលបានអះអាងថា Microsoft ហ៊ានចំណាយ ៧ពាន់លានដុល្លារអាមេរិក ដើម្បីទិញភាគហ៊ុនរបស់ BlackBerry ចំនួន ២៦ភាគរយ ដោយក្នុងនោះ ស្មើនឹង ១៣,២៣ដុល្លារអាមេរិក ក្នុង១ហ៊ុន។ បន្ទាប់ពីបែកធ្លាយព័ត៌មានចចាមអារ៉ាមនេះ ស្រាប់តែភាគហ៊ុនរបស់ BlackBerry បានកើនឡើងជាលំដាប់ ដោយកើនឡើងក្នុងទម្រង់មួយប្លែក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BlackBerry បានប្រកាសក្ស័យធន កាលពីឆ្នាំ ២០១៣ ប៉ុន្តែក្រោយមក ត្រូវបានជួយសង្គ្រោះឡើងវិញ ព្រមទាំងបានដូរនាយកប្រតិបត្តិ ដោយដាក់លោក John Chen ជំនួសលោក Thorsten Heins វិញ ទើបធ្វើឲ្យ BlackBerry ងើបឡើងពីវិបត្តិមួយនេះវិញ ប៉ុន្តែមកដល់ពេលនេះ BlackBerry នៅមិនទាន់ថា ដំណើរការល្អនោះទេ៕
មតិយោបល់