ព័ត៌មានជាតិ

ផ្អាកការប្រកួតភ្លាមរវាង Lyon និង Marseille ក្រោយអ្នកគាំទ្រគប់ដបទឹកចំក្បាលកីឡាករ Payet

បរទេស៖ ការប្រកួតរវាងក្រុម Marseille និងក្រុម Lyon កាលពីយប់ថ្ងៃអាទិត្យម្សិលមិញត្រូវបានប្រកាសលប់ចោលទៅវិញភ្លាមក្រោយចាប់ផ្តើមបានត្រឹមតែ ៤នាទីប៉ុណ្ណោះបន្ទាប់ពីអ្នគាំទ្របានធ្វើការគប់ដបទឹកទៅលើកីឡាករ Dimitri Payet។

Payet ដែលកំពុងត្រៀមខ្លួនក្នុងការទាត់បាល់កែងប៉ុន្តែបែរជាត្រូវទទួលរងនូវដបទឹកសុទ្ធចំក្បាលយ៉ាងខ្លាំងនិងដួលទៅនឹងដីភ្លាមៗដែលជាលទ្ធផលអជ្ញាកណ្តាលលោក Ruddy Buquet បានសម្រេចចិត្តក្នុងការបញ្ចប់ការលេងហើយបញ្ចូនក្រុមទាំងពីរទៅកាន់បន្ទប់ដូរសម្លៀកបំពាក់ដើម្បីធានាសុវត្ថិភាព។

ដំបូងឡើយអជ្ញាកណ្តាលសម្រេចចិត្តបញ្ឈប់ការប្រកួត២ម៉ោងសិនប៉ុន្តែចុងក្រោយក៏បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់ការប្រកួតទាំងស្រុងរងចាំពេលវេលានៃការប្រកួតថ្មីតែម្តង៕

មតិយោបល់