ព័ត៌មានជាតិ

ក្រោយទទួលព័ត៌មានពីការគំរាមកំហែង តំណាងរាស្រ្ត CNRP មិនចូលរួមប្រជុំសភា

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំនៅរដ្ឋសភាទេនាព្រឹកនេះ ដោយសារពីមុននេះយើងឃើញថា ស្ថានការនយោបាយហាក់បីជាមានអំណោយផល យើងឃើញថា មានការបញ្ជូនសារទៅវិញទៅមករវាងថ្នាក់នាំគណបក្សបង្ហាញពីភាពវិជ្ជមានថា ថ្ងៃនេះតំណាងគណបក្សង្គ្រោះជាតិនឹងអាចទៅចូលរួមប្រជុំបាន ប៉ុន្តែព័ត៌មានចុងក្រោយ ដែលយើងទទួលបានពីប្រភពដែលអាចជឿជាក់ គឺថាមានការគំរាមកំហែងទៅលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ អ៊ីចឹងបានជាយើងធ្វើការប្រមែលប្រមូលព័ត៌មានព្រឹកមិញ ហើយយើងជួបជុំគ្នាធ្វើសេចក្តីសម្រេចរួមគ្នាថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ នឹងមិនទៅចូលរួមប្រជុំសភានៅថ្ងៃនេះទេ។

លោកបានបន្តថា ដោយឡែកការប្រជុំក្រោយៗទៀត យើងនឹងរង់ចាំមើលស្ថានការបន្តទៀត បើកិច្ចប្រជុំនោះមានសារៈសំខាន់ យើងនឹងចូមរួម តែបើមិនមានការចាំបាច់ ឬមិនមានសារសំខាន់ទេ យើងមិនចូលរួមប្រជុំទេ ហើយម្យ៉ាងទៀតយើងពិនិត្យទៅលើបរិយាកាសនយោបាយផងដែរ បើសិនបរិយាកាសនយោបាយមានអំណោយផល អាហ្នឹងយើងនឹងចូលរួម តែបើគ្មានអំណោយផលទេ យើងរក្សាសិទ្ធិចូលរួម ឬមិនចូលរួមក្នុងការប្រជុំនាពេលខាងមុខនោះ។

លោកបានបញ្ជាក់ផងដែរថា គណបក្សសង្គ្រោះមិនធ្វើពហិកាក្នុងធ្វើការនៅក្នុងរដ្ឋសភានោះទេ ពីព្រោះការធ្វើការបម្រើប្រទេសជាតិ ក្នុងការបំពេញកាតព្វកិចច្ចជាអ្នកតំណាងរាស្រ្តមានច្រើន មិនមែនមានតែការប្រជុំសភាមួយប៉ុណ្ណោះទេ គឺថាមានការចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ស្ដាប់យកនូវសំណូមពរ ការព្រួយបារម្ភ ការចង់បានរបស់ប្រជាពលរដ្ឋ ធ្វើជាអ្នកដើរតួនាទីបញ្ជូនសារនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពីម្ចាស់ឆ្នោតមករាជរដ្ឋាភិបាល ហើយម៉្យាងទៀត គណៈកម្មការរបស់យើងគ្រប់គ្រងដោយគណៈកម្មការសភា និងគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ ក៏នៅតែបន្តការងារធ្វើការជាធម្មតា អ៊ីចឹងហើយគណបក្សសង្គ្រោះជាតិ និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមិនធ្វើពហិកាទេ ក៏ប៉ុន្តែក្នុងការប្រជុំនីមួយៗ យើងសុំរក្សាសិទ្ធិក្នុងការពិនិត្យ ថាតើយើងចូលរួម ឬមិនចូលរួម ស្ថានការនយោបាយអំណោយផល ឬមិនអំណោយផល គឺយើងបន្តធ្វើបែបនេះតទៅទៀត៕

photo_2016-10-07_10-52-33photo_2016-10-07_10-52-36photo_2016-10-07_10-52-57photo_2016-10-07_10-53-00photo_2016-10-07_10-53-02photo_2016-10-07_10-53-04photo_2016-10-07_10-53-07photo_2016-10-07_10-52-16photo_2016-10-07_10-52-19photo_2016-10-07_10-52-22photo_2016-10-07_10-52-24photo_2016-10-07_10-52-27photo_2016-10-07_10-52-29photo_2016-10-07_10-52-31photo_2016-10-07_10-52-55photo_2016-10-07_10-52-40photo_2016-10-07_10-52-43photo_2016-10-07_10-52-46photo_2016-10-07_10-52-49photo_2016-10-07_10-52-52

មតិយោបល់