ព័ត៌មានជាតិ

ជនជាតិវៀតណាមលួចម៉ូតូគ្រូបង្រៀនមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ឬស្សីកែវ ចាប់ជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាការពារសង្កាត់ឬស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅមុខផ្ទះលេខ៨៣២B2 ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វ៉ា វណ្ណធី ហៅអាចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ប៊ុនធឿន អរុនរតន: ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាម្ចាស់ម៉ូតូ គ្លីច ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8037។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់នៅមុខផ្ទះដោយមិនបានដកសោម៉ូតូចេញ ហើយក៏បានដើរទៅទិញទឹក មួយស្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកជិតរួចធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោ ហើយបានបង្កការភ្ញាក់ផ្អើស ស្របពេលដែលកម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ឬស្សីកែវបានធ្វើការជិះល្បាតក៏ចេញអន្តរាគមន៍ជួយចាប់បាននៅមុខវត្តឧត្តមរាវតី ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ រឺឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យត្រឡប់ទៅវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/5Gneh0pH2IE

photo_2016-10-11_21-10-44

photo_2016-10-11_21-10-48

photo_2016-10-11_21-10-50

photo_2016-10-11_21-10-53

photo_2016-10-11_21-10-58

photo_2016-10-11_21-11-10

មតិយោបល់