ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ដ៏ បុកជាមួយម៉ូតូនិច បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ដ៏មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានបើកមកបុកម៉ូតូម៉ាក ស៊ុយសាគីនិច ដែលកំពុងជិះធុបគ្នាដោយមនុស្សប្រុសស្រី២នាក់ ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ៥៩២ កែងផ្លូវលេខ៣១៧ ទល់មុខនិងវិទ្យាល័យ ឥន្ទ្រទេវី ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តក្រឡុកស៊ីម៉ង់ដ៏ ម៉ាកហ៊ីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-1590 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងម៉ូតូរបស់ជនរងគ្រោះម៉ាក ស៊ុយសាគីនិច ពណ៌ស ដែលកំពុងជិះឌុបគ្នា២នាក់ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកបរដោយការវ៉ាប្រជែង ជាហេតុធ្វើឲ្យជនរងគ្រោះដែលជាអ្នកបើកម៉ូតូ បើកគេចពីរថយន្តខាងលើក៏ទៅប៉ះដៃចង្កូតម៉ូតូជាមួយនឹងរថយន្តហ៊ីណូ ក្រឡុកស៊ីម៉ង់ដ៏បណ្តាលឲ្យដួលបោកទៅលើដងផ្លូវរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូត្រូវបានរថយន្តកិនជាប់ខាងក្រោម រងការខូចខាតផ្នែកកន្ទុយម៉ូតូយ៉ាងដំណំ ។

ក្រោយកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងទៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់