ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារដែនអាកាសនៅស៊ីរី សម្លាប់ពួកសកម្មប្រយុទ្ធ ISIS ៣០ នាក់ និង ៥០ នាក់ទៀតរងរបួស

ស៊ីរីៈ ក្រុមភេរវករ ISIS ត្រូវបានស្លាប់ និងរបួសជាច្រើននាក់ ក្នុងការវាយប្រហារតាមអាកាស របស់កងទ័ពរដ្ឋាភិបាល នៅទីតាំងស្រុក Beir al-Defae’i និង al-Naqab ក្នុង al-Zamir នៃទីក្រុង Damascus ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

តាមប្រភពពីយោធាមួយ បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ភេរវករ ISIS ៣០ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៥០ នាក់ទៀតរងរបួស នៅក្នុងស្រុក Bal-Defae’i និង Naqab បន្ទាប់ពីកងទ័ពស៊ីរី បានបន្តបង្កើនការប្រយុទ្ធរបស់ខ្លួន នៅកសិដ្ឋាន Harasta ក្នុងផ្នែកភាគខាងកើតនៃទីក្រុង Damascus ដែលទីនោះត្រូវបានអង្គភាពកាំភ្លើងធំធ្វើការវាយប្រហារបំផ្លាញទីតាំងមូលដ្ឋានជាច្រើនរបស់ក្រុម ISIS ក្នុងតំបន់ Al-Reihan ។

គួរបញ្ជាក់ដែរថា នេះជាការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយក្រុមភេរវករ ដែលបណ្ដាលឲ្យមនុស្សរាប់សិប រួមទាំងពួកសកម្មប្រយុទ្ធបានស្លាប់ និងរងរបួស៕

30-isis-militants-killed-50-others-injured-in-syrias-damascus

មតិយោបល់