ព័ត៌មានជាតិ

បុរស​ម្នាក់​ ត្រូវ​ពស់​ស្រការ​ចាស់​ចឹក ​ត្រូវបញ្ជូន​មក​​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួកភ្លាមៗ​​ ដើម្បី​សង្គ្រោះ

បន្ទាយមានជ័យៈ បុរសវ័យកណ្តាលម្នាក់ ត្រូវបានពស់ស្រការចាស់ចឹកបណ្តាលឲ្យរងរបួស ជាទម្ងន់តែសំណាស់បានក្រុមឡានសង្គ្រោះរបស់មន្ទីរសុខាភិបាលស្រុកថ្មពួកដឹកយកទៅមន្ទីរបង្អែកស្រុកថ្មពួក ធ្វើការជួយសង្គ្រោះ ទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់។

ករណីពស់ចឹកនេះ កើតឡើងនៅវេលា៣ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ដុំ វិចិត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ប៊ូ ប៉ូច ប្រុសអាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិ ព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមព័ត៌មានរបស់លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា បានឲ្យដឹងថា ខែនេះ នៅតាមតំបន់ក្នុងស្រុកថ្មពួកក្នុងភូមិនីមួយៗភាគច្រើនសំបូរទៅដោយពស់ពិសច្រើនណាស់នៅពេញភូមិតែម្តង។ លោកបញ្ជាក់ទៀតថា មុនពេលកើតហេតុនោះ ជនរងគ្រោះបានដើរនៅជុំវិញផ្ទះក៏ត្រូវពស់ស្រការចាស់ចឹកតែម្តង ក្រោយពីមានការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅស្រុកថ្មពួក នោះបានយកឡានសង្គ្រោះ របស់មន្ទីរពេទ្យថ្មពួក ទៅដឹកជនរងគ្រោះយកមកសង្គ្រោះជីវិតនៅមន្ទីរភ្លាមៗមកដល់ពេលនេះ អ្នកជំងឺបានដឹងខ្លួនតិចៗហើយ។

លោក កែវ សុភ័ត្រា បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកមិនចង់ឃើញប្រជាពលរដ្ឋណាស្លាប់ដោយត្រូវពស់ចឹកនេះឡើយឲ្យតែជនរងគ្រោះណាបញ្ជូនមកដល់មន្ទីរពេទ្យទាន់ពេលវេលា លោកនិងខិតខំជំរុញឲ្យកូនចៅរបស់លោកធ្វើការព្យាបាលឲ្យអស់ពីសមត្ថភាពតែម្តង។ជាក់ស្តែងជនរងគ្រោះដែលត្រូវពស់ចឹកនេះជិតនិងស្លាប់ហើយតែសំណាងណាស់ត្រូវបានសង្គ្រោះទាន់ពេលវេលាបើទោះបីថ្ងៃនេះ ជាបុណ្យភ្ជុំបិណ្ឌជាថ្ងៃឈប់សំរាកក៏បុគ្គលិកពេទ្យទាំងអស់ខិតខំព្យាបាលអ្នកជំងឺនេះ ឲ្យបានជាធូរស្បើយផងដែរ។

លោក កែវ សុភ័ត្រា បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមានបងប្អូនណាត្រូវពស់ចឹកហើយវាអាចសម្លាប់យើង បើសិនបងប្អូនយឺតយ៉ាវក្នុងការបញ្ជូនមកដល់មន្ទីរពេទ្យ ជៀសវាងរកគ្រូខ្មែរដែលអាចឲ្យស្លាប់៕

ima-1ima-12image3

មតិយោបល់