ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមដាក់ពង្រាយទម្របាញ់រ៉ុក្កែតប្រាំកន្លែង ចូលទៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ

វៀតណាមៈ យោងតាមមន្រ្តីលោកខាងលិច បានឲ្យដឹងថា ប្រទេសវៀតណាមបានបង្កើនកម្លាំងដ៏រឹងមាំនៅលើកោះជាច្រើនរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយការដាក់ទម្របាញ់រ៉ុក្កែតចល័តថ្មីៗ មានសមត្ថភាពក្នុងការវាយប្រហារយន្តហោះ និងទីតាំងកងទ័ពរបស់ប្រទេសចិនឆ្លងកាត់ផ្លូវពាណិជ្ជកម្មសំខាន់។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦។

មន្រ្តីការទូតនិងមន្រ្តីយោធាបានប្រាប់ Reuters ថា ការស៊ើបការណ៍សម្ងាត់បានបង្ហាញថា ទីក្រុងហាណូយ បានដឹកជញ្ជូនទម្រគ្រាប់រ៉ុក្កែត ពីប្រទេសវៀតណាមយកទៅដាក់ក្នុងទីតាំង លើមូលដ្ឋានប្រាំកន្លែង នៅក្នុងប្រជុំ កោះ Spratly ក្នុងប៉ុន្មានខែចុងក្រោយនេះ ការផ្លាស់ប្តូរទីតាំងរ៉ុក្កែតនេះទំនង ជាដើម្បីបង្កើនភាព តានតឹងជាមួយ ក្រុងប៉េកាំង។

យោងតាមប្រភព ទម្របាញ់គ្រាប់ទាំងនេះត្រូវបានលាក់ទុកពីការឃ្លាំមើល ពីលើអាកាស ហើយពួកគេមិន ទាន់បានយកទៅប្រើក្នុងសមរភូមិទេ។ប៉ុន្តែអាចនឹងត្រូវបាញ់ជាមួយនឹងគ្រាប់រ៉ុក្តែត ២ ឬ ៣ ថ្ងៃទៀត។

ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថាព័ត៌មាននេះគឺ “មិនត្រឹមត្រូវ” ខ្វះការស្រាយបំភ្លឺ។

ឧបនាយករដ្ឋមន្រ្តីការពារជាតិជាន់ខ្ពស់ឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានប្រាប់រ៉យទ័រកាលពីខែមិថុនាថា ហាណូយគ្មានទម្របាញ់រ៉ុក្កែត ឬអាវុធបែបនេះបានដាក់ត្រៀមជាស្រេចនៅក្នុងការប្រជុំកោះ Spratlys នោះទេ ប៉ុន្តែសូមរក្សាសិទ្ធិក្នុងការចាត់វិធានការបែបណាមួយ។

លោកបន្តថា «វាជាសិទ្ធិស្របច្បាប់របស់យើងដើម្បីការពារខ្លួន ដើម្បីធ្ចើការផ្លាស់ប្តូរណាមួយនៃអាវុធ របស់យើងទៅកាន់តំបន់ណាមួយ នៅពេលណាមួយ នៅក្នុងទឹកដីអធិបតេយ្យភាពរបស់យើង»៕

Still image from United States Navy video purportedly shows Chinese dredging vessels in the waters around Mischief Reef in the disputed Spratly Islands

មតិយោបល់