ខេត្តស្វាយរៀង ធ្លាក់ភ្លៀងទៀតហើយ!

ស្វាយរៀងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួននៃស្រុកស្វាយទាប និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានទទួលភ្លៀងកក់ខែ ក្នុងកម្រិតមធ្យម នាល្ងាចថ្ងៃទី ២១ ខែមីនា នេះ ៕

ភ្លៀងកក់ខែបន្តធ្លាក់នៅទូទាំងក្រុងប៉ៃលិន នាល្ងាចនេះ!

​​ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែបន្តធ្លាក់នៅទូទាំងក្រុងប៉ៃលិន និងផ្នែកខ្លះនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាល្ងាចថ្ងៃទី ២១ ខែមីនា នេះ៕

ភ្លៀងមួយមេ លិចអស់ហើយនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងកក់ខែមួយមេ បានបង្កឲ្យតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ រងការជន់លិច នាព្រឹកព្រលឹមថ្ងៃទី ២១ ខែមីនា នេះ ៕

ខេត្តព្រះវិហារ ទទួលនូវទឹកភ្លៀងកក់ខែទៀតហើយ!

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួននៃខេត្តព្រះវិហារ បន្តទទួលបានភ្លៀងកក់ខែ នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ នេះ ៕

ភ្លៀងកក់ខែ លាយជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ៦ ខ្នង ខូចខាតយ៉ាងដំណំ នៅបាត់ដំបង

បាត់ដំបងៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង ក្នុងស្រុកភ្នំព្រឹក និង ៣ ខ្នងផ្សេងទៀត ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានរងការខូចខាតយ៉ាងដំណំ ដោយសារភ្លៀងកក់ខែ ធ្លាក់លាយឡំ ជាមួយបាតុភូតខ្យល់កន្ត្រាក់ នារសៀលថ្ងៃទីច័ន្ទ ៣កើត ខែចេត្រ…

ដំណឹងត្រៀមអាវភ្លៀង! កម្ពុជានឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមីនា!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃការប្រសព្វគ្នារវាងបាតុភូតទាំង២ នឹងបង្កឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តាខណ្ឌ -ស្រុក-ក្រុងមួយចំនួន នៃបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងបណ្តាខេត្តជាប់តំបន់មាត់សមុទ្រ ៖

ភ្លៀងកក់ខែបន្តធ្លាក់ តាមតំបន់មួយចំនួន នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែបន្តធ្លាក់នៅតាមតំបន់មួយចំនួន នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨នេះ៕

ចង់ដឹងអត់ខេត្តណាខ្លះ មានកម្រិតបរិមាណទឹកភ្លៀងកក់ខែច្រើនជាងគេ?

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្រិតបរិមាណទឹកភ្លៀងកក់ខែ ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ដល់…

ភ្លៀងកក់ខែបន្តធ្លាក់ នៅតំបន់មួយចំនួននៃខេត្តពោធិ៍សាត់!

ពោធិ៍សាត់ៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែបន្តធ្លាក់នៅតំបន់មួយចំនួននៃខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨នេះ៕

ក្រុងកំពង់ចាម កំពុងទទួលបានភ្លៀងកក់ខែមួយមេ លាយឡំជាមួយខ្យល់បក់បោក!

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុងកំពង់ចាម កំពុងទទួលបានភ្លៀងកក់ខែមួយមេ លាយឡំជាមួយខ្យល់បក់បោក នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ…