អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសឲ្យប្រយត្ន័ចំពោះករណីអគ្គិភ័យ និងហាមមិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះផ្សេងៗ..

ភ្នំពេញៈ យោងតាមសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ ដោយកងកម្លាំងទាំងអស់ ត្រូវពង្រឹងនូវវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្តោតលើការងារមួយចំនួន ក្នុងនោះមានចំណុច១ផ្តោតសំខាន់ទៅលើ ការសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយត្ន័ចំពោះអគ្គិភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន…

រថយន្តហ្វតស៊េរីទំនើប០១៩ ស្លាកលេខ ភ្នំពេញ 2AZ-7587 ប៉ះគ្នាជាមួយរថយន្តព្រុស ម្ខាងអួតថាធ្វើការនៅខាងរដ្ឋលេខាធិការ ម្ខាងទៀតអួតថា ជាប៉េអឹមលើផ្ទៃប្រទេស ចុងក្រោយស្មើគ្នា..

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ 2AZ-7587 បានប៉ះគ្នាជាមួយរថយន្តម៉ាកព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9339 ដែលបើកស្របគ្នា បណ្តាលឲ្យរងការខូចខាត តែគ្មានអ្នករបួសនោះទេ ហើយភ្លាមៗនោះពេលប៉ះភ្លាម ម្ចាស់រថយន្តខាងហ្វតរ៉េនជ័រ បានអួតខ្លួនថាខ្លួនធ្វើការនៅខាង រដ្ឋលេខាធិការ ហើយភាគីខាងព្រុស…

ប្រជាពលរដ្ឋសូមណូមពរដល់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយមើលរោងការដែលសង់ផ្ទុយនឹងបំរាមរបស់សាលារាជធានីភ្នំពេញនេះផង!

ភ្នំពេញៈ ប្រជាពលរដ្ឋ បានធ្វើការសូមណូមពរ ដល់លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមជួយធ្វើការពិនិត្យមើលទីតាំងរោងការមួយកន្លែង ដែលសង់នៅលើផ្លូវសាធារណ: ផ្ទុយនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។ ជាក់ស្តែងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីតាំងរោងការមួយកន្លែង ស្ថិតនៅព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលផ្លូវបេតុងបំបែកចេញពីផ្លូវជាតិលេខ៣ ត្រូវបានសង់រោងនៅលើផ្លូវតែម្តង ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ជាពិសេសនោះគឺ…

យុវជនម្នាក់ យកអារម្មណ៍បាំងមុខ ចាប់រំលោភក្មេងអាយុ៧ឆ្នាំ ជាប់ខ្នៅរបស់សមត្ថកិច្ច

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ក្រុង​បាត់ដំបង​ បានធ្វើការឃាត់ខ្លួន​យុវជន​ម្នាក់​ រំលោភ​សេពសន្ថវៈ​ លើ​កុមារី​អាយុ​៧​ឆ្នាំ​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២រសៀល។​ ​យោង​តាម​របាល​ការណ៍​ពី​ នគរបាល​ក្រុង​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​រំលោភ​សេពសន្ថវ​:​លើ​ (​អនីតិជន​)​…

រថយន្តឈ្នួល ចតឈប់ចាប់ម៉ូយអាណាធិបតេយ្យ បើកទ្វារមិនមើល ទៅប៉ះម៉ូតូដួលរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់បាក់ដៃម្ខាង បន្ទាប់ពីជិះម៉ូតូវ៉ាក់អើជាមួយរថយន្ត តាក់ស៊ី កំពុងចតឈប់យ៉ាងអាណាធិបតេយ្យ បើកទ្វារចុះ ម៉ូតូបុកប្រ៉ាវ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខហាងនំបុ័ងភ្នំពេញ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តតាក់ស៊ីចតអាណាធិបតេយ្យ ដើម្បីចាប់ម៉ូយម៉ាកសាំយ៉ុង ពណ៌ខៀវ…

យក្សធំប៉ះគ្នា! រថយន្តដឹកទំនិញ ពន្លះជាមួយរថយន្តសាលាក្រុងភ្នំពេញលាន់ដូចរន្ទះ ហូរប្រេងពេញដងផ្លូវ

ភ្នំពេញៈ រថយន្តប្រភេទដឹកទំនិញ បុកជាមួយរថយន្តប្រភេទបែនដឹកថ្មចំពាក់កណ្តាល បណ្តាលឲ្យបែកធុងប្រេង ហូរពេញដងផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១០និង២៥នាទី ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកឃ្មួញ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ បានឃើញរថយន្តបែនដឹកថ្ម…

អេឡិច ចន្ត្រា កាន់តែសប្បាយកើបប្រាក់

ខុសពីតារាល្បីល្បាញរួមជំនាន់ភាគច្រើនដែលចាប់ផ្ដើមថមថយប្រជាប្រិយភាព និងស្បើយការងារ តារាចម្រៀងសាច់សក្បុសលោក អេឡិច ចន្ត្រា ត្រូវគេកត់សម្គាល់ឃើញថាកាន់តែឈរជើងរឹងមាំនៅក្នុងវិស័យសិល្បៈ។ បើទោះជាលោកនៅក្នុងពេលនេះមិនសូវឃើញមុខធ្វើជាពិធីករ និងឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែក្រឡេកទៅមើលការងាររបស់លោកវិញ គឺស្ទើរតែរកម៉ោងបាយមិនបាន ជាពិសេសចាប់តាំងពីលោកបើកក្រុមហ៊ុន Alex Entertainment ដែលទទួលរៀបចំតារាចម្រៀង និងក្រុមសិល្បៈតាមកម្មវិធីនានានោះ។ អ្នកស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នានឹងតារារូបនេះ បានលាន់មាត់ពីក្រោយខ្នងកាន់តែខ្លាំងសរសើរថាលោក អេឡិច ចន្ត្រា បានក្លាយជាតារាជោគជ័យ…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនដើរដេកតាមទីសាធារណៈ

ភ្នំពេញៈ កាលពីវេលាម៉ោង៨និង២៤នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ការិយាល័យ​ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ម្នាក់ឈ្មោះ CHRISTOPH WILLY REINART ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិស្វិស ពីកម្លាំងនគរបាលនាយកដ្ឋានព្រហទណ្ឌក្រសួងមហាផ្ទៃ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរដេកតាមទីសាធារណៈ។…

បងធំដាវស៊ាំម៉ូរ៉ៃ ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវប៉ូលិសដេញចាប់ខ្លួនខ្លួន

រតនគីរីៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន ខណៈដែលប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃដេញកាប់គ្នាតាមផ្លូវយ៉ាងអាណាធិបតេយ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ្យៀន ហៀង ភេទប្រុស អាយុ២២ឆ្នាំ, ទី២-ឈ្មោះ ខាត់…

អាណិតណាស់! ស្ត្រីម្នាក់ងងឹតមុខដួល សំណាងល្អកម្មករក្បែរខាង ស្ទុះចាប់ជាប់

ភ្នំពេញៈ ស្រ្តីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ខណៈដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអាការៈវិលងងឹតមុខដួល ត្រូវបានកម្មករ ក្បែរនោះស្ទុះចាប់ត្រកងជាប់ ដឹកបញ្ជូនទៅផ្ទះពេទ្យ គេមិនហ៊ានទទួល ជំងឺក្នុងសភាពធ្ងន់ ទាំងកម្មកររួមការងារ ទាំងក្រុមគ្រួសារ កាន់តែភិតភ័យ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបសាច់ញាតិទូរសព្ទហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១…