ក្រុមហ៊ុន RHLH ប្រើអេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញ MV បណ្ដាលឲ្យដាច់ភ្លើង ២ខណ្ឌ នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានចេញផ្សាយ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F3A) មូលហេតុដោយសារក្រុមហ៊ុន RHLH ប្រើអេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវត្រឡោកបែក ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៣ ផ្លូវលេខ៣៣៧ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ (២)ផ្លូវលេខ៣១៧ ផ្លូវលេខ៣៣៩…

រថយន្តបាញ់ស៊ីម៉ង់ នៅការដ្ឋានសាងសង់បុរីខេអិន ធ្វើឲ្យប៉ះខ្សែបណ្តាញ (MV) បណ្ដាលឲ្យដាច់ភ្លើង ២ខណ្ឌនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

ភ្នំពេញៈ យោងតាមផេកអគ្គិសនី-EDC បានចេញផ្សាយករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F2) មូលហេតុបណ្តាលមកពី ការដ្ឋានសាងសង់បុរីខេអិន ប្រើរថយន្តបាញ់ស៊ីម៉ង់ ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដាច់មួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ១.សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ២.វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ៣.សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល…