ព័ត៌មានជាតិ

រថយន្តបាញ់ស៊ីម៉ង់ នៅការដ្ឋានសាងសង់បុរីខេអិន ធ្វើឲ្យប៉ះខ្សែបណ្តាញ (MV) បណ្ដាលឲ្យដាច់ភ្លើង ២ខណ្ឌនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

ភ្នំពេញ: យោងតាមផេកអគ្គិសនី-EDC បានចេញផ្សាយករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F2) មូលហេតុបណ្តាលមកពី ការដ្ឋានសាងសង់បុរីខេអិន ប្រើរថយន្តបាញ់ស៊ីម៉ង់ ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដាច់មួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

១.សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
២.វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
៣.សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ៤.ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង៣៥នាទីព្រឹក។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់