First News៖ ខណៈនេះ អគ្គិភ័យកំពុងឆេះផ្សារច្បារអំពៅ
ភ្នំពេញៈ អគ្គិភ័យកំពុងឆេះផ្សារច្បារអំពៅ វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅខណ្ឌច្បារអំពៅ។ ក៏មានផ្សារផ្ទាល់នៅលើផេក Post News Media ផងដែរ៕
ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ អគ្គិភ័យកំពុងឆេះផ្សារច្បារអំពៅ វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅខណ្ឌច្បារអំពៅ។ ក៏មានផ្សារផ្ទាល់នៅលើផេក Post News Media ផងដែរ៕
កំពង់ធំៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិច មានករណីផ្ទុះគ្រាប់ក្នុងទីលានបាញ់ស៊ីបឯកជនមួយកន្លែង បណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និង៣នាក់ទៀតរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ករណីនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្នុងទីលានបាញ់ស៊ីបឯកជនមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលមួយ ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្បែរគល់ឈើ សង្ស័យត្រូវគេអារ.កសម្លាប់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៧នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់Post Newsថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤៤នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ម្តុំទន្លេលើ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ម៉ូតូជិះដួលក៏ត្រូវរថយន្តក្រុងកិនបែកក្បាលស្លាប់យ៉ាងរន្ធត់។ កើតហេតុនៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្រោមស្ពានអាកាសក្បាលថ្នល់ នៅក្បែរមន្ទីរពេទ្យបាយ័ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត ក៏មានផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
កណ្តាលៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆាបឆេះតូបនៅម្តុំផ្សាររកាកោងយ៉ាងសន្ធោសន្ធៅ ហើយខណៈនេះ សមត្ថកិច្ចកំពុងចេញអន្តរាគមន៏ផងដែរ។ កើតហេតុនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅម្តុំផ្សាររកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕
ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការស្រុកវាលវែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ខ្ទាតទៅម្ខាងម្នាក់ បណ្តាលឲ្យមានមនុស្ស៣នាក់ស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៦នាទី ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចំណោតភ្នំ ចិនយំ ផ្លូវលេខ៥៥…
ភ្នំពេញៈ មានករណីសមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពច្របាច់កសង្សារស្លាប់នៅក្នុងបន្ទប់ជួល។ កើតហេតុនៅម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ទី០៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ព័ត៌មានលម្អិតយើងផ្សាយជូនបន្តទៀត៕
កណ្ដាលៈ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១១ និង២៣ នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ខណៈនេះរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មាន Post News នឹងផ្សាយជូនពេលក្រោយ៕
ត្បូងឃ្មុំៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ កើតហេតុនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕