Canon Powershot SX720 HS មិនអាចយកកាមេរ៉ាស្មាតហ្វូនណាមកជំនួសបាន

ប្រាកដណាស់ថា កាមេរ៉ាស្មាតហ្វូនតម្លៃក្បែរពាន់ដុល្លាររបស់លោកអ្នកមានសមត្ថភាពអាចផ្តិតយករូបភាព-វីដេអូបានច្បាស់ល្អឥតខ្ចោះ ប៉ុន្តែ វានៅតែមិនអាចផ្ទឹមជាមួយ Canon Powershot ដែលបំពាក់កាណុងមានសមត្ថភាពយឹតរូបភាព 40x មួយម៉ូដែលនេះបានឡើយ។ Canon Powershot SX720 HS ដែលត្រូវបានរចនាបន្ថែមជម្រើសពណ៌ក្រហមសម្រាប់អបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បំពាក់អង្គញាណកាមេរ៉ាទំហំ ២០.៣ មេហ្គាភិចសែល ជាមួយកាណុងដែលអាចលូតចេញចូលបានប្រវែងពី ២៤ ទៅ…