ព័ត៌មានបច្ចេកវិទ្យា

Canon Powershot SX720 HS មិនអាចយកកាមេរ៉ាស្មាតហ្វូនណាមកជំនួសបាន

ប្រាកដណាស់ថា កាមេរ៉ាស្មាតហ្វូនតម្លៃក្បែរពាន់ដុល្លាររបស់លោកអ្នកមានសមត្ថភាពអាចផ្តិតយករូបភាព-វីដេអូបានច្បាស់ល្អឥតខ្ចោះ ប៉ុន្តែ វានៅតែមិនអាចផ្ទឹមជាមួយ Canon Powershot ដែលបំពាក់កាណុងមានសមត្ថភាពយឹតរូបភាព 40x មួយម៉ូដែលនេះបានឡើយ។

Canon Powershot SX720 HS ដែលត្រូវបានរចនាបន្ថែមជម្រើសពណ៌ក្រហមសម្រាប់អបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បំពាក់អង្គញាណកាមេរ៉ាទំហំ ២០.៣ មេហ្គាភិចសែល ជាមួយកាណុងដែលអាចលូតចេញចូលបានប្រវែងពី ២៤ ទៅ ៩៦០ មីល្លីម៉ែត្រ និងអាចយឹតរូបភាព ឬវត្ថុឆ្ងាយៗមកកៀកបានរហូតដល់ទៅ ៤០ តង់។

មិនតែប៉ុណ្ណោះ វាមានភ្ជាប់មកជាមួយមុខងារទប់លំនឹង OIS ដើម្បីជួយកាត់បន្ថយរំញ័រក្នុងពេលដែលលោកអ្នកកំពុងកាត់ថត និងអាចថតផ្ចង់លើរូបភាពដោយពុំចាំបាច់បារម្ភថាវាមិនច្បាស់ ឬព្រាលឡើយ។ ម្យ៉ាងវិញទៀត វាមានបំពាក់មុខងារ Auto Zoom ស្រាប់ ដែលអាចសម្គាល់ដឹងផ្ទាំងទស្សនីយភាពមួយដោយស្វ័យប្រវត្តិ ហើយវិភាគរកទំហំដែលសាកសមមួយ រួចធ្វើការក្រឹតថតតែម្តង។

បច្ចេកវិទ្យាទាំងអស់នេះ ត្រូវបានច្របាច់បញ្ចូលក្នុងតួកាមេរ៉ាដែលមានកម្រាស់ ៣.៦ សង់ទីម៉ែត្រ និងទម្ងន់ត្រឹមតែ ២៩០ ក្រាម ប៉ុណ្ណោះ។ ដូច្នេះ លោកអ្នកអាចដាក់វាទៅតាមខ្លួន ក្នុងកាបូបដៃបានយ៉ាងងាយស្រួល។ ចំពោះតម្លៃវិញ គឺត្រូវបានដាក់លក់លើអនឡាញ ៤៩៩ ដុល្លារ៕

ប្រភពព័ត៌មាន straitstime

មតិយោបល់