ព័ត៌មានកីឡា

Costa ៖ ខ្ញុំមិនចង់ចាកចេញទាំងបែបនេះឡើយ

ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa ត្រូវបានក្រុមតោខៀវ Chelsea យល់ព្រមលក់ទៅឲ្យក្រុម Atletico Madrid វិញហើយ ខណៈការផ្លាស់ប្តូរនឹងត្រូវចាប់ផ្តើម នៅខែមករាខាងមុខនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ខ្សែប្រយុទ្ធ Diego Costa ពិតជាចង់ផ្លាស់ទៅកាន់ក្រុម Atletico Madrid ខ្លាំងណាស់ តែរូបគេមិនចង់ផ្លាស់ ក្នុងស្ថានភាពពេលនេះឡើយ។ ជាការពិតណាស់ Costa ពិតជាពេញចិត្តចំពោះការលេងឲ្យក្រុម តោខៀវ Chelsea នាពេលកន្លងមក ថ្វីបើមានការថ្នាំងថ្នាក់ចិត្ត បន្តិចបន្តួចជាមួយលោក Antonio Conte ក្តី​ តែខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ នៅតែមិនភ្លេចអនុស្សាវរីយ៍ ជាមួយក្លិបអង់គ្លេសនេះឡើយ។ ក្នុងនោះដែរ Costa បានឲ្យដឹងតាមរយៈ ESPN reports ថា រូបគេចង់ចាកចេញមកកាន់ក្លិបចាស់មែន តែស្ថានភាពពេលនេះ មិនសមចាកចេញឡើយ ព្រោះរូបគេចង់ចាកចេញ ដោយទីផ្សារដោះដូរ មិនមែនដោយការ ថ្នាំងថ្នាក់ចិត្តគ្នាបែបនេះឡើយ។ Costa បានយល់ច្បាស់ថា លោក Conte លក់រូបគេ ព្រោះមិនចង់ទុករូបគេចោល ដោយត្រូវអង្គុយមើលគេលេងឡើយ។ ដែលនេះបង្ហាញឲ្យឃើញថា ថ្វីបើលោក Conte ខឹងចំពោះ Costa មែន តែលោកមិនរារាំងអនាគត់របស់ Costa ឡើយ។

ហេតុនេះហើយ Diego Costa​ ចង់បន្តរកគ្រាប់បាល់ឲ្យក្រុម Chelsea បានខ្លះសិន មុនផ្លាស់មកកាន់ Atletico Madrid នៅខែមករាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Diego Costa បានផលាស់មកកាន់ តោខៀវ Chelsea កាលពីឆ្នាំ ២០១៤​កន្លងមក ដោយស៊ុតបាន ៥៨គ្រាប់ ក្នុងការបង្ហាញខ្លួនបានចំនួន ១២០ប្រកួត។

មតិយោបល់