អាមេរិកៈ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steve Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មិនចង់ឲ្យមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះទ្បើង ជាមួយប្រទេសកូរ៉េខាងជើងទ្បើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ដោយលោក Mnuchin បាននិយាយនៅក្នុងបទសម្ភាសន៍សារព័ត៌មានមួយថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនចង់ឲ្យមានសង្គ្រាមនុយក្លេអ៊ែរនោះទេ ជាមួយររបបដឹកនាំក្រុងព្យុងយ៉ាង ហេតុដូច្នេះ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាឲ្យបានថា វានឹងមិនកើតឡើងទ្បើយ » ។
ក្នុងនោះលោកបានបន្ថែមថា លោកសុំធានាអះអាងជាអាទិភាពដំបូងគេបង្អាស់ ជួសមុខឲ្យប្រធានាធិបតី ចំពោះសុវត្ថិភាពប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលការថ្លែងយ៉ាងដូច្នេះ បានធ្វើទ្បើងបន្ទាប់ពី មានភាពតានតឹងកាន់តែខ្លាំងទ្បើង រវាងរដ្ឋាភិបាលអាមេរិក និងក្រុងព្យុងយ៉ាង។
សូមជំរាបថា ជម្លោះដ៏ក្ដៅគគុកនៅលើឧបទ្វីបកូរ៉េ បានកើនឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានលោក គឹម ជុងអ៊ីន ថា លោកនឹងវាយកម្ទេចកូរ៉េខាងជើង ប្រសិនបើរបបមួយនេះ នៅបន្តការគំរាមកំហែងដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ខណ:ដែលមេដឹកនាំកំពូលកូរ៉េខាងជើង ក៏បានប្តេជ្ញាសងសឹកប្រឆាំងនឹងលោក ត្រាំ វិញផងដែរ ចំពោះរឿងគំរាមវាយកម្ទេចប្រទេសខ្លួននេះ៕
មតិយោបល់