កុងត្រារបស់ Rudiger ចាប់ផ្តើមមានបញ្ហាខណៈក្លឹបយក្ស៣ចាប់អារម្មណ៍
បរទេស៖ យោងតាមការចេញផ្សាយដោយ The Bild នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានឈានទៅដល់ការយល់ព្រមពៀងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea ហើយក្នុងលក្ខខណ្ឌពាក្យសម្តីជាមួយនឹងគ្នាប៉ុណ្ណោះមុនពេលដែលអ្វីៗត្រូវបានចុះហត្ថលេខាជាផ្លូវការ។ ទោះបីជាយ៉ាងណាក្តីកុងត្រានេះកំពុងប្រឈមមុខទៅនឹងការបោះបង់ចោលទៅវិញក្រោយពេលដែលបញ្ហាថ្មីៗចុងក្រោយនេះរបស់ក្លឹបនិងជាពិសេសការប្រកាសទិញលក់ក្លឹបទៅឲ្យម្ចាស់ក្លឹបថ្មីនៅមិនទាន់បានសម្រេចនៅឡើយនោះ។ ក្លឹបធំៗនៅអង់គ្លេសនិងអេស្បាញផងកំពុងចាប់អារម្មណ៍កុងត្រារបស់កីឡាករ Rudiger រូបនេះដែលមានទាំងបិសាចក្រហម Man UTD, Real Madrid និងសូម្បីតែក្លឹប PSG…