ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី នឹងយាងធ្វើដំណើរកម្សាន្តតាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុ នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៧ ខាងមុខនេះគឺនៅថ្ងៃទី ៣០ ខែធ្នូ និងយាងត្រលប់មកវិញ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញនេះ។
សាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំកាលពីម្សិលមិញនេះ ពិភាក្សាអំពី ផែនការការងារផ្សេងៗ ដូចជា ដែនការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជាដើម និងផែនការរៀបចំទទួលស្វាគមន៍ ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិផងដែរ។
លោក ស៊ុន ចាន់ថុលបានបន្តថា ព្រះមហាក្សត្រ នឹងធ្វើដំណើរអមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយាងទតមើល ផ្លូវរថភ្លើង ដែលជាស្នាដៃបន្សល់ទុកពីដូនតា។
គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៨ម៉ោង ហើយបច្ចុប្បន្នកំពុងត្រូវបានជម្រុញកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹម ៥ម៉ោងវិញ៕
មតិយោបល់