ព័ត៌មានជាតិ

អាជីវករទូទាំង​ខេត្តមណ្ឌលគិរី​លែង​ចាយក្រដាស់ប្រាក់ ១០០ រៀល​

វាមិនមែនជារឿងថ្មីទេ ដែល​ក្រដាសប្រាក់ ១០០ រៀលត្រូវបាន​ អាជីវករ រកស៊ីក្នុងខេត្តមណ្ឌលគិរី លែង​ទទួលយក ក្នុងការចាយវាយ ដោយពួកគាត់លើកយកមូលហេតុ​ពិបាក​ ក្នុងការទុកដាក់ ។​

បន្ទាប់ពីសារព័ត៌មាន​ក្នុងស្រុក មួយបានចុះផ្សាយថា ក្រដាសប្រាក់ ១០០រៀល​ ប្រជាជននៅកោះញែកលែង​ចាយនោះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែ​រឿងនេះមិនមែនជារឿងថ្មីនៅមណ្ឌលគិរី នោះទេ តែ​វា​ជារឿងចាស់ ជិត​ពាក់កណ្តាល​អាយុកាល១​ទសវត្សរ៍ ទៅហើយ ។​

ប្រភពច្បាស់​ការ​ដ៏កក់ក្តៅ ពីប្រជាជន​រស់នៅក្នុងខេត្តមណ្ឌលគិរី សូមមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ Post News តាមរយៈសារ​អេឡិច​ត្រូនិក ហ្វេសប៊ុក ឲ្យដឹង​នៅព្រឹកថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ ឲ្យដឹងថា មិនត្រឹមតែនៅកោះញែកនោះទេ គឺនៅទូទាំង ខេត្តមណ្ឌលគិរីតែម្តង ដែលអាជីវករ លែង​ទទួលយក​ក្រដាស់ប្រាក់ ១០០រៀល ។
ប្រភពខាងលើ​បានបន្តថា រឿងអាជីវករ លែង​ចាយក្រដាស់ប្រាក់ ១០០ នេះបើរាប់គឺមានរយៈពេល ៥​ឆ្នាំទៅហើយ ដែលពួកគាត់លែង​ទទួល​ក្រដាស់ប្រាក់ ដែលជាប្រភេទក្រដាស់ ដ៏តូច​បំផុត ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន​។​

ប្រជាពលរដ្ឋខាងលើបានលើកពីហេតុផល ដែល​ពួកអាជីវករ លែងទទួល ដោយសារតែ ពិបាកទុកដាក់ពេក តែបើសិនជា តម្លៃទំនិញ ក្រោម​៥០០ រៀលពួកគាត់ តំឡើងថ្លៃដល់ ៥០០ រៀលតែម្តង ។ ម្យ៉ាងវិញទៀត បើយកក្រដាស់ប្រាក់១០០ ៥សន្លឹក ស្មើ ៥០០ រៀលទៅទិញ ក៏មានអាជីវករតិចទៀតបំផុត ដែលទទួលយក ហើយអាជីវករ​ជាច្រើនទៀត មិនទទួលយក ដោយលើកយកមូលហេតុពិបាកខាងលើ​មកប្រាប់​។​ទោះបីជាយ៉ាងនេះក្តី សម្រាប់ធនាគារនៅក្នុងទូទាំងខេត្តមួយនេះ នៅតែទទួលចាយវាយ​ ជា​ធម្មតា គ្មានអ្វីប្រែប្រួល ៕

មតិយោបល់