ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជើងហោះហើររដ្ឋតិចសាស់ ទៅកាន់អាល្លឺម៉ង់ ត្រូវបង្វែរគោលដៅហោះ ក្រោយរងការគំរាមគំហែងបំផ្ទុះគ្រាប់បែក

អាមេរិកៈ ទីភ្នាក់ងារ ABC កាលពីយប់ថ្ងៃចន្ទ បានរាយការណ៍ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ទៅកាន់ប្រទេសអាល្លឺម៉ង់ បានបង្វែរព្រលានយន្តហោះរបស់ខ្លួនពីរដ្ឋតិចសាស់ ទៅកាន់ទីក្រុងញូវយ៉កវិញ បន្ទាប់ពីទទួលរងសញ្ញាគំរាមកំហែងបំផ្ទុះគ្រាប់បែកមួយ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦។

អាជ្ញាធរអាកាស​ចរណ៍រដ្ឋ New York និង New Jersey បាននិយាយប្រាប់កាសែតថា ជើងហោះហើរលេខ ៤៤១ ទៅកាន់ទីក្រុង Frankfurt ប្រទេសអល្លឺម៉ង់ ដែលមកពីព្រលានយន្តហោះទីក្រុង Houston ក្នុងរដ្ឋតិចសាស់ ត្រូវបានយកទៅកាន់តំបន់ដាច់ស្រយាល ឆ្ងាយពីព្រលានយន្តហោះអន្តរជាតិ John F. Kennedy ហើយ ដែលមកទល់ពេលនេះ គេកំពុងកំណត់ការស្រាវជ្រាវ។

មន្ត្រីរអាកាស​ចរណ៍រដ្ឋ New York បាននិយាថា យន្តហោះនោះ ដឹកអ្នកដំណើរចំនួន ៥៣០ នាក់៕

មតិយោបល់