ដូចម្តេចដែលហៅថា ឧត្តមភាពក្នុងវិជ្ជាជីវៈ ?
ឧត្តមភាពក្នុងវិជ្ជាជីវៈ គឺជាភាពប្រសើរ ថ្លៃថ្នូ ភាពឧត្តុង្គឧត្តម ភាពល្អប្រសើខ្ពង់ខ្ពស់ សំដៅលើវិជ្ជាជីវៈ មានជំនាញច្បាស់លាស់ មានស្នាដៃទទួលបានជោគជ័យ មានការទទួលស្គាល់ពីអ្នកដ៏ទៃប្រកបដោយ ភាពសុចរិត ទៀងត្រង់។
ដើម្បីស្វែងរកឧត្តមភាពក្នុងវិជ្ជាជីវៈ អ្នកត្រូវ :
– មានម្ចាស់ការក្នុងការធ្វើការងារប្រកបដោយវិជ្ជាជីវៈ។
– មានស្មារតីទទួលខុសត្រូវ។
– ចេះស្វែងយល់ពីបទពិសោធន៍ល្អៗពីមនុស្សចាស់ និងពីមនុស្សនៅជុំវិញខ្លួន។
– ខិតខំច្នៃប្រឌិត បង្កើតស្នាដៃឲ្យមានគុណភាពខ្ពស់។
– ស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីកែប្រែ។
– ស្រាវជ្រាវ និងស្វែងយល់ពីតម្រូវការរបស់សង្គមនូវអ្វីៗដែលថ្មី ហើយខិតខំបំពេញតម្រូវការនោះ។
– ត្រូវគិតវិជ្ជៈមានចំពោះខ្លួនឯង និងអ្នកដ៏ទៃ៕
មតិយោបល់