ព័ត៌មានសុខភាព

មានអ្វីកើតឡើង បើអ្នកយកកញ្ចប់តែលុញលើបបូរមាត់

បរទេសៈ នៅពេលរដូវរងាចូលមកដល់ មនុស្សភាគច្រើនតែងតែជួបប្រទះនូវបញ្ហាបបូរមាត់ស្ងួត ហើយប្រេះ។ ក៏ប៉ុន្តែ អ្នកមិនចាំបាច់ភ័យទៀតឡើយ ព្រោះមានរូបមន្តធម្មជាតិមួយប្រភេទដែលអាចជួយដោះស្រាយបាន ហើយចំណាយតិចបំផុត។


វិធីព្យាបាលបបូរមាត់ស្ងួតប្រះ ដោយប្រើកញ្ចប់តែបៃតង៖

១. ដាក់ត្រាំតែបៃតងមួយកញ្ចប់តូចទៅក្នុងទឹកក្តៅមួយស្របក់។
២. បន្ទាប់មកពូតយកទឹកចេញខ្លះ ទើបលុញថ្នមៗលើបបូរមាត់រយៈពេល ៥នាទី។
៣. អ្នកត្រូវអនុវត្តរៀងរាល់ថ្ងៃ បបូរមាត់នឹងមានសំណើមឡើងវិញ។

វិធីសាស្ត្រមួយនេះអាចជួយព្យាបាលបញ្ហាប្រះបបូរមាត់យ៉ាងឆាប់រហ័ស បូករួមទាំងដំបៅដែលបង្កឡើងដោយសារតែការប្រះនេះផងដែរ៕

មតិយោបល់