ភ្នំពេញៈ នៅម៉ោង៩និង៩នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នេះ កម្លាំងចម្រុះបានបើកប្រតិបត្តិការចុះឆេកឆេរទីតាំងបោះពុម្ពឯកសារមួយកន្លែង ស្ថិតក្នុងបុរីពិភពថ្មី ផ្លូវបេតុងលេខ០៩ ផ្ទះលេខ៧១A ភូមិប្រកាសង្កាត់ព្រៃស ខណ្ឌដង្កោ រាជនីភ្នំពេញ ដែលសមត្ថកិច្ចអះអាងថា ទីតាំងនេះ បានបោះពុម្ពឯកសារពន្ធរថយន្តក្លែងក្លាយ។
ក្នុងប្រតិបត្តិនេះដែរ កម្លាំងចម្រុះ ដែលមានការចូលរួមពីស្ថាប័នតុលាការរាជនីភ្នំពេញ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ និងសម្ភារៈសម្រាប់បោះពុម្ពឯកសារក្លែងក្លាយពាក់ពន្ធ័នឹងពន្ធយានយន្តគ្រប់ប្រភេទមួយចំនួនរួមមាន ៖
១.ម៉ាស៊ីនសង្កត់ពណ៌ខៀវ១ -២.ម៉ាស៊ីនម៉ាក Mimaki ពណ៌ស១ -៣.ម៉ាស៊ីនព្រីន HP ពណ៌ខ្មៅ១ – ៤. ឯកសារមួយចំនួន -៥.ម៉ាស៊ីនអ៊ុតកាត១ – ៦. Computer ចំនួន២គ្រឿង -៧.ម៉ាស៊ីនព្រីន១ -៨. ម៉ាស៊ីនសង្កត់ជាប់ឈើ១ -៩. ម៉ាស៊ីនព្រីនកាត១ -១០.ត្រាសម្រាប់វាយឯកសារជាច្រើនទៀតផងដែរ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោស្រាវជ្រាវ និងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ។ ចំណែកបក្ខពួកមួយចំនួនទៀតដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលលុះព្រឹកថ្ងៃទី២៤ ទើបកម្លាំងសមត្ថកិច្ចនាំខ្លួនជនសង្សយ័មកឆែកឆេរចំណុចផ្ទះជួលក្នុងបុរីពិភពថ្មី។
ជនសង្ស័យមានឈ្មោះ ហ៊ត ចិន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មីទីតាំងខាងលើ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅអធិការដ្ឌានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/z5e5fu4Bpt0
មតិយោបល់