Post News Media ព័ត៌មានអន្តរជាតិ មនុស្សជាង ៥.០...

មនុស្សជាង ៥.០០០ នាក់ ត្រូវលង់ទឹកស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ខណ:ស្វែងរកសិទ្ធិជ្រកកោន

UN: អង្គការសហប្រជាជាតិជន បាននិយាយថា ជនភៀសខ្លួនជាង ៥.០០០នាក់ បានបាត់បង់ជីវិត ដោយសារលង់ទឹកស្លាប់ ខណ:ដែលពួកគេព្យាយាមធ្វើដំណើរតាមទូក ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីស្វែងរកសិទ្ធជ្រក នៅតាមបណ្ដាប្រទេសនានា ក្នុងឆ្នាំ ២០១៦ នេះ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

សេចក្ដីរាយការណ៍ពេលថ្មីៗនេះ បានឲ្យដឹងថា ទូកពីរបន្ថែមទៀត ត្រូវក្រឡាប់អំទ្បុងពេលធ្វើដំណើរតាមផ្លូវសមុទ្រ ទៅកាន់អឺរ៉ុប កាលថ្ងៃព្រហស្បតិ៍ ។

លោក William Spindler អ្នកនាំពាក្យឧត្តមស្នងការ UN សម្រាប់ជនភៀសខ្លួន (UNHCR) បានស្រង់សម្តីមន្ត្រីឆ្មាំឆ្នេរសមុទ្រប្រទេសអ៊ីតាលីថា មនុស្សប្រហែល ១០០ នាក់ បានលង់ទឹកស្លាប់ ក្រោយទូកទាំងពីរនេះ បានក្រឡាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។

បើតាមអង្គការសហប្រជាជាតិ បាននិយាយជាផ្លូវការថា «វាជាសោកនាដកម្មដ៏ធំមួយ នៅចុងឆ្នាំនេះ ដែលមានចំនួនអ្នកស្លាប់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ រហូតដល់ទៅជាង ៥.០០០ នាក់ ហើយវាក៏ជាតួលេខនៃអ្នកស្លាប់ប្រចាំឆ្នាំដ៏ច្រើនបំផុត មិនធ្លាប់មានពីមុនមកផងដែរ ៕

Loading...