ព័ត៌មានសុខភាព

ឈប់ទទួលទានអាហារ៥ប្រភេទ ដែលនាំចូលពីប្រទេសចិន ព្រោះវាអាចបង្កឲ្យកើតមហារីក

សព្វថ្ងៃនេះ ដោយសារតែតម្រូវការចំណីអាហារកាន់តែកើនឡើង ហើយការប្រកួតប្រជែងតម្លៃក៏កាន់តែខ្ពស់ទៀតនោះ ទើបជំរុញឲ្យឈ្មួញទុចរិតមួយចំនួន បានប្រើប្រាស់សារធាតុគីមី ជំនួសវត្ថុធាតុដើមក្នុងការផលិត ដើម្បីកាត់បន្ថយការចំណាយ និងចំណេញប្រាក់បានច្រើន។ យោងតាមគេហទំព័រ yourhealthypage បានឲ្យដឹងថា អាហារ៥ប្រភេទដែលនាំចូលពីប្រទេសចិន មានតម្លៃថោក ប៉ុន្តែបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសគឺជំងឺមហារីកតែម្តង។

១.ទឹកផ្លែប៉ោម
ប្រទេសចិន ត្រូវបានគេស្គាល់ថា ជាប្រទេសដែលប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិតយ៉ាងខ្លាំង ទោះជាថ្នាំទាំងនោះត្រូវគេបានហាមយ៉ាងណាក៏ដោយ។ ដូច្នេះហើយ ភេសជ្ជៈទឹកផ្លែឈើមួយចំនួន ជាពិសេសទឹកផ្លែប៉ោម ដែលផលិតក្នុងប្រទេសចិន បានធ្វើឲ្យអ្នកទទួលទាន ប្រឈមនឹងគ្រោះថ្នាក់បំផុត។

២.អំបិលកែច្នៃ
ប្រទេសចិន ជាប្រទេសដែលនាំចេញអំបិលដ៏ធំមួយក្នុងពិភពលោក ប៉ុន្តែរោងចក្រដែលធ្វើការកែច្នៃអំបិលទាំងនេះ ត្រូវបានគេរកឃើញថា គ្មានស្តង់ដារត្រឹមត្រូវ និងប្រើប្រាស់សារធាតុគីមីហួសកម្រិត។

ខាងឆ្វេងជាអំបិលធម្មជាតិ និងខាងស្តាំជាអំបិលកែច្នៃ

៣.សាច់មាន់
យោងតាមមន្ទីរកសិកម្មអាមេរិក បានឲ្យដឹងថា សាច់មាន់ដែលនាំចេញពីប្រទេសចិន ភាគច្រើនតែងតែមានជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗទៀតជាច្រើន ព្រោះសត្វមាន់ត្រូវចិញ្ចឹមក្នុងបរិស្ថានអាក្រក់បំផុត។

៤.ខ្ទឹមស
ខ្ទឹមស ជាគ្រឿងទេសដែលពេញនិយម សម្រាប់បន្ថែមរសជាតិទៅលើម្ហូបអាហារ ឬសម្រាប់ព្យាបាលបញ្ហាសុខភាពមួយចំនួន ប៉ុន្តែខ្ទឹមស ដែលដាំដុះក្នុងប្រទេសចិន ស្ទើតែទាំងអស់ទទួលរងការប្រើថ្នាំគីមីយ៉ាងខ្លាំង។

៥.អង្ករប្លាស្ទិច
អង្ករប្លាស្ទិច ក៏ត្រូវបានគេរកឃើញ ក្នុងប្រទេសចិនផងដែរ ហើយអង្ករទាំងនោះគឺផលិតដោយសារធាតុជ័រ និងដំឡូង ដើម្បីធ្វើវារឹងនៅពេលចម្អិន ដែលមើលទៅដូចអង្ករធម្មជាតិបេះបិទ៕

មតិយោបល់