ព័ត៌មានកីឡា

ទីតាំងស្ទូឌីយ៉ូប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា

សម្រាប់អ្នកគាំទ្រមួយចំនួន ដែលចង់ទស្សនាការប្រកួតដោយផ្ទាល់តែមិនស្គាល់ស្ទូឌីយ៉ូទូរទស្សន៍នីមួយៗ។ ឥឡូវ Post Sport សូមជម្រាបជូនពីទីទាំងទាំងនោះភ្ជាក់ជាមួយតំណភ្ជាប់ទៅ Google Map ដើម្បីឲ្យកាន់តែងាយស្រួលស្វែងរក។

១. បាយ័នស្ទឹងមានជ័យ: នៅតាមបណ្តោយផ្លូវសូឡាឆ្ពោះទៅផ្លូវវេងស្រេងនៅពីក្រោយមន្ទីររាជអាវុធហ័ត្ថរាជធានីភ្នំពេញ។ បើធ្វើដំណើរតាមច្រមុះជ្រូកស្ទឹងមានជ័យវិញ គឺបត់តាមបណ្តោយផ្លូវវេងស្រេង ប្រហែល៣០០ម៉ែត្របត់ស្តាំតាមការ៉ាស់សាំងតេលា ទៅត្រង់ប្រហែល៣០០ម៉ែត្រទៀត។ https://goo.gl/gu14F0

២. បាយ័នបឹងស្នោ: នៅតាមបណ្តោយផ្លូវជាតិលេខ១ ហួសវត្តនិរោធមានជ័យប្រហែល១គីឡូម៉ែត្រ ហួសការ៉ាស់សាំង PTT បត់ស្តាំ១គីឡូម៉ែត្រ។ https://goo.gl/2H7ljg

៣. អាស៊ីអាគ្នេយ៍: នៅតាមបណ្តាយផ្លូវណតប្រ៊ីត បត់ពីផ្លូវសហព័ន្ធរុស្ស៊ីមកប្រហែល ៥០០ម៉ែត្រខាងឆ្វេងដៃ ជាប់សកលវិទ្យាល័យកម្ពុជា។ https://goo.gl/kn216Y

៤.ស៊ីធីអិន ស៊ីអិនស៊ី: នៅតាមបណ្តោយផ្លូវជាតិលេខ៥ ហួសរោងចក្រកូកាកូឡា១គីឡូម៉ែត្រនៅស្តាំដៃ។ https://goo.gl/D5Fs0u

៥. ប៉ុស្ត៍លេខ៥: នៅក្បែររង្វង់មូលជ្រោយចង្វារត្រើយខាងកើត អតីត Beeline Areana ។ https://goo.gl/u4kHY2

៦. ភីអិនអិន: នៅតំបន់អភិវឌ្ឍព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៦A ប្រហែល២០គីឡូម៉ែត្រពីរង្វង់មូលជ្រោយចង្វារ មានភ្លើងស្តុបមួយ បត់ឆ្វេងប្រហែល១០គីឡូម៉ែត្រ នៅខាងឆ្វេងដៃ។ https://goo.gl/DeVGFf

មតិយោបល់