ព័ត៌មានសុខភាព

មូលហេតុ និងវិធីបង្ការកុំឲ្យទារកស្លាប់ក្នុងផ្ទៃ!

បរទេសៈ អ្វីទៅជាការស្លាប់ទារកក្នុងផ្ទៃ? ពេលទារកនៅក្នុងស្បូនបានស្លាប់ក្រោយពេល ២០សប្តាហ៍នៃការមានផ្ទៃពោះ វាត្រូវបានគេហៅថា ទារកស្លាប់ក្នុងផ្ទៃ។

បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងការស្លាប់កូនក្នុងផ្ទៃ ឬរលូតកូនមុនពេល ២០សប្តាហ៍ ដូច្នេះស្ត្រីទាំងឡាយគួរប្រុងប្រយ័ត្នឲ្យខ្លាំងបំផុត។

ជាធម្មតាស្ត្រីមានផ្ទៃពោះត្រូវតែថ្នមខ្លួន និងប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងអស់ដែលខ្លួនបានធ្វើ។ ព្រោះគ្រោះថ្នាក់ ឬការមិនខ្វល់ខ្វាយ អាចជួបផលវិបាកចំពោះការមានផ្ទៃពោះ រួមទាំងការស្លាប់ទារកក្នុងផ្ទៃ និងការរលូតថែមទៀត។

ហេតុដូច្នេះហើយ ក្នុងស្ត្រីគ្រប់រូបគួរតែស្វែងយល់ពីមូលហេតុ, រោគសញ្ញា និងគន្លឹះមួយចំនួន ដើម្បីការពារ ការរលូត ឬទារកស្លាប់ក្នុងផ្ទៃ។

ហេតុអ្វីបានជាទារកស្លាប់ក្នុងផ្ទៃ?

មូលហេតុដែលនាំឲ្យទារកស្លាប់ក្នុងផ្ទៃ ដោយសារតែអ្នកធ្លាប់មានប្រវត្តិគ្រួសារស្លាប់កូនក្នុងផ្ទៃពីមុនមក, គ្រោះថ្នាក់ប៉ពាល់ដល់ពោះ, ទារកលូតលាស់ក្នុងផ្ទៃមិនប្រក្រតី, ការឆ្លងមេរោគ, មេរោគស្វាយផ្ទេរពីម្តាយទៅកូន, អុកស៊ីហ្សែនត្រូវបញ្ចូលតាមទងផ្សិតមិនសមស្របសម្រាប់ទារក។

នៅមានហេតុផលមួយចំនួនទៀត គឺបញ្ហាស្បូន និងអ្នកម្តាយមានប្រវត្តិជក់បារី, ផឹកស្រា និងប្រើថ្នាំញៀន។

រោគសញ្ញនៃការរលូត

បើទោះជារោគសញ្ញាស្លាប់ទារកក្នុងផ្ទៃ មិនសូវច្បាស់លាស់ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់ ដែលជួយឲ្យអ្នកម្តាយទៅមន្ទើរពេទ្យបានទាន់ពេល ប្រសិនបើមានការឈឺពោះមិនបាត់ រួមជាមួយនឹងការហូរឈាមច្រើន។

ជាមួយគ្នានេះផងដែ ប្រសិនបើទារកនៅក្នុងស្បូនរបស់អ្នកគ្មានចលនា ឬទារកធាក់ពោះ បន្ទាប់ពី ២៨សប្តាហ៍ទេ គឺជាការជូនដំណឹងដ៏អាក្រក់បំផុត។
ម្យ៉ាងទៀត ប្រសិនបើមានភាពទន់ជ្រាយនៅតំបន់ស្បូន អ្នកមិនគួរមិនអើពើនោះទឡើយ ព្រោះវាអាចជាសញ្ញានៃការស្លាប់របស់ទារក។

របៀបបង្ការកុំឲ្យមានការស្លាប់កូនក្នុងផ្ទៃ
– តាមការផ្តល់អនុសាសន៍របស់គ្រូពេទ្យ ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានអាហារដែលមានសារធាតុហ្វូលិក(folic) រាល់ថ្ងៃ។ យ៉ាងតិចបំផុតឲ្យបាន ៤០០មីលីក្រាម គឺគ្រាប់គ្រាន់ហើយ។
– ចាំបាច់ អ្នកម្តាយត្រូវទទួលទានរបបអាហារណាដែលមានតុល្យភាពល្អជារៀងរាល់ថ្ងៃ គួរផ្សំជាមួយនឹងរបៀបរស់នៅល្អផងដែរ។
– និយាយថាទេ ចំពោះអ្វីដែលប៉ះពាល់ដល់ទារកក្នុងផ្ទៃដូចជា បារី, ស្រា និងថ្នាំដែលមានឥទ្ធិពលខ្លាំង។
– ការថែរក្សាទម្ងន់ក៏មានសារៈសំខាន់ផងដែរ ប្រសិនបើអ្នកចង់ឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ និងសុវត្ថិភាព។
– ចៀសវាងការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗមុនពេលសម្រាកកូន ដើម្បីរក្សាចំនួនក្រូម៉ូសូមឲ្យនៅស្ថិតស្ថេរ ទើបអាចបង្ការទារកមិនឲ្យស្លាប់ក្នុងផ្ទៃបាន៕

Stillbirth

មតិយោបល់