ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មហាក្សត្រថៃកំពុងទទួលរងជម្ងឺថ្មី គឺទឹកដក់ក្នុងខួរក្បាល

ថៃ: ការិយាល័យព្រះបរមរាជវាំងថៃបានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ព្រះមហាក្សត្រថៃ Bhumibol Adulyadej មានព្រះជន្មាយុ៨៨ ឆ្នាំ បាននិងកំពុងទទួលការព្យាបាលព្រះកាយ ដោយសារជម្ងឺថ្មីមួយទៀត គឺទឹកដក់នៅក្នុងខួរក្បាល បន្ទាប់ពីជាសះស្បើយពីជំងឺសម្ពាធឈាមឡើងខ្ពស់។

ព្រះមហាក្សត្រថៃរូបនេះ បានគ្រងរាជ្យយូរបំផុតក្នុងពិភពលោកត្រូវបានទទួលការព្យាបាលជំងឺជាច្រើនមុខ អំឡុងពេលនៃការស្នាក់នៅមន្ទីរពេទ្យដ៏ធំក្នុងក្រុងបាងកក រយៈពេលមួយឆ្នាំ។ លោកត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីខែមករា ថ្ងៃទី១១កន្លងទៅ ពេលដែលលោកបានចំណាយពេលពីរបីម៉ោងទៅទស្សនាព្រះបរមរាជវាំង ក្រុងបាងកក។

ព្រះរាជវាំងនេះបានឱ្យដឹងទៀតថា ការពិនិត្យរោគព្រះការនេះ បានបង្ហាញថា លោកមានជម្ងឺ «ទឹកដក់នៅក្នុងខួរក្បាល ដែលភាសាអង់គ្លេសគេហៅថា hydrocephalusហើយត្រូវធ្វើការព្យាបាលខួរឆ្អឹងខ្នងដែលនៅជុំវិញខួរក្បាលឡើងវិញ។ ដូច្នេះលោកត្រូវបានទទួលការព្យាបាលសម្រាប់ជម្ងឺផ្សេងៗដូចគ្នា កាលពីខែសីហា។

ព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍មួយចុងក្រោយឲ្យដឹងពីស្ថានភាពព្រះរោគរបស់ស្តេចថៃរូបនេះនៅថ្ងៃទី១៤ ខែឧសភា ដោយលោកបានបញ្ជាក់ថា លោកបានកើតជំងឺហើមសួត និងជង្គង់ និងសម្ពាធឈាមឡើងខ្ពស់៕

77757215

មតិយោបល់