ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមអាកាសចរណ៍ម៉ិកស៊ិក លុបចោល ២៥ ជើងហោះហើរ ជាមួយអ្នកដំណើរលើយន្តហោះ ៦៨០ នាក់

ម៉ិកស៊ិកៈ ទីភា្នក់ការការពារសុវត្ថិភាពអ្នកដំណើរ Profeco បាននិយាយថា កាលពីថ្ងៃចន្ទ ក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ិក Interjet បានលុបចោលយ៉ាងហោចណាស់ ២៥ ជើងហោះហើរ ដើម្បីត្រួតពិនិត្យសុវត្ថិភាពមុនធ្វើដំណើរ ក្រោយកើតឧបទ្ទវហេតុធ្លាក់យន្ដហោះរុស្ស៊ី Tu-154 កាលពីថ្ងៃអាទិត្យ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ បានបណ្ដាលឲ្យជាប់គាំងអ្នកដំណើរ ៦៨០ នាក់ ដែលខាងក្រុមហ៊ុន ត្រូវការផ្ទេរអ្នកទាំងនោះ ដោយការកក់ជើងហោះហើរថ្មីបន្ទាន់មួយទៀត ឬជួយយកពួកគេទៅកាន់ព្រលានយន្តហោះ ណាផ្សេង ចំពេលដែលមានថ្ងៃបុណ្យឈប់សម្រាក។

ប្រសិនបើវិធាននេះមិនអាចធ្វើទៅបាន ភ្នាក់ងារ Profeco យល់ព្រមសងពេញថ្លៃលើតម្លៃលក់សំបុត្រវិញ។

គួរបញ្ជាក់ដែរថា យន្តហោះក្រុមហ៊ុន Interjet បានធ្វើការត្រួតពិនិត្យ បន្ទាប់ពីការផ្ដល់យោបល់ពីអាជ្ញាធររុស្ស៊ី៕

មតិយោបល់