(ភ្នំពេញ): នៅមោ៉ងជាង១១យប់នេះ តាមសេចក្តីរាយការណ៍មកថា ខ្មាន់កាំភ្លើងដែលបាញ់លោកអ៊ុន សំអាត នាយនគរបាលប៉ុស្តិ៍វត្តភ្នំពេញ គេបង្ហើបប្រាប់ថា ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៏មាន ខណ:ដែលកម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល នៅចំណុចស្ពាននាគក្បែរវត្តភ្នំ ស្រាប់តែស្នូរសម្លេង គ្រាប់កាំភ្លើងបានបន្លើរឡើងចំនួន២គ្រាប់។គ្រានោះក៍មានសេចក្តីរាយការណ៍មកថា លោកអ៊ុនសំអាត ត្រូវគេបាញ់រងរបួសក្បែរទីលានប្រជាធិបតេយ្យ រំពេចន៍នោះសមត្ថកិច្ចក៍បានផ្អាកសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ដោយចុះមកអន្តរាគមន៍ ប៉ុន្តែចៃដន្យក៍ប្រទះឃើញខ្មាន់កាំភ្លើងដែលបាញ់លោកអ៊ុន សំអាត ភ្លាមនោះជនល្មើសក៍បាញ់តបត ប៉ុន្តែសមត្ថកិច្ចក៍បានសម្រេចបាញ់តវិញរហូតត្រូវរបួសនិងចាប់ខ្លួនតែម្តង ។
ប្រភពរាយការណ៍ទៀតថា ករណីនេះ ផ្តើមចេញពីការល្បាត ដោយខ្មាន់កាំភ្លើងស្លៀកសុីវិល ។ ដោយឡែកលោក អ៊ុន សំអាត ក៍ស្លៀកសុីវិលដូចគ្នា គ្រានោះលោកអ៊ុន សំអាត សង្ស័យក៍ហៅឱ្យឈប់ ប៉ុន្តែភាគីម្ខាងទៀតមិនបានឈប់ទេ ពេលនោះលោកអ៊ុន សំអាត បានដកកាំភ្លើង ស្រាប់តែត្រូវជនដៃដល់បាញ់លោក អ៊ុន សំអាតមុន ។
ពាក់ព័ន្ធនិងការលើកឡើងថា ខ្មាន់កាំភ្លើងជាមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ Post News និងព្យាយាមសំការភ្លឺពីប្រធានការិយាល័យថាតើវាជាការពិតឬយា៉ងណា?។
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់