ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចថា ជនសង្ស័យដែលបាញ់ មេប៉ុស្តិ៍ គឺជាមន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ក្រុងភ្នំពេញ

(ភ្នំពេញ): ក្រោយពីលេចលឺដំណឹងប្រាប់Post News ថា ជនសង្ស័យជាមន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រួចមក ពេលនេះសមត្ថកិច្ចបានទម្លាយជាសាធារណ:ថា ជនសង្ស័យពិតជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់មែន ដោយគេដឹងថាឈ្មោះ សិន សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចថា ក្រោយការបាញ់ប្រហាររួច នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលវត្តភ្នំ លោក អ៊ុន សំអាត ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះ ដោយការដឹកបញ្ជូនទៅកាន់មន្ទីពេទ្យកាល់មែ៉ត្រ ប៉ុន្តែស្ថានភាពលោក អ៊ុន សំអាត ពេលនេះរួចផុតអាយុជីវិតហើយ តែស្ថិតក្នុងការសង្រ្គោះនៅឡើយ ។
សមត្ថកិច្ចនិយាយទៀតថា ក្រោយពីលោកអ៊ុន សំអាត រងការបាញ់ប្រហារហើយនោះ ជនសង្ស័យដែលជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក៍បានគេចខ្លួន ប៉ុន្តែគេចមិនផុត ពេលនោះក៍មានការបាញ់តបត រហូតសមត្ថកិច្ចសម្រេចកម្ទេចចោលពោលបាញ់រងរបួសវិញ ប៉ុន្តែពេលនេះមិនស្លាប់ទេ ដោយស្ថិតក្នុងការសង្រ្គោះនៅមន្ទីពេទ្យកាលម៉ែត្រដូចគ្នា។
បើតាមមន្រ្តីអាវុធហត្ថខណ្ឌដូនពេញ កាលពីវេលាមោ៉ង ១០:៣០នាទីយប់ ថ្ងៃទី២៥មីនា ២០១៦ខណ:ជនសង្ស័យកំពុងឈ្លោះគ្នាជាមួយជនម្នាក់ទៀតនៅមុខផ្ទះរបស់ខ្លួននៅចំនុចផ្លូវ១០៨កែង១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្លាមនោះ មេប៉ុស្តិ៍វត្តភ្នំក៏បានចុះទៅឃាត់ ប៉ុន្តែក៏ត្រូវជនសង្ស័យបាញ់ត្រូវ០១គ្រាប់ ហេីយកម្លាំងល្បាតអាវុធហត្ថដែលកំពុងតែសហការជាមួយគណ:បញ្ជាការឯកភាពត្រួតពិនិត្យជាតិអាកុលខាងកេីតវត្តភ្នំ បានលឺតាមវិទ្យុទាក់ទងរបស់នគរបាលថាមានករណីខាងលេីកេីតឡេីង ក៏ចេញរួមគ្នាជាមួយខាងនគរបាលមកដល់កន្លែងកេីតហេតុក៏ត្រូវជនសង្ស័យបាញ់មកលេីកម្លាំងសមត្ថកិច្ច ហេីយជនសង្ស័យបានព្យាយាមរត់គេចខ្លួនមកដល់មុខហាងសេវេនប្រាយចំណុចស្ពាននាគ ក៏ត្រូវកម្លាំងអាវុធហត្ថនិងនគរបាលប្រេីសិទ្ធការពារខ្លួនបាញ់តបតវិញបណ្តាលឲ្យត្រូវជនសង្ស័យចំនួន០២គ្រាប់(ចំគូថ០១គ្រាប់និងស្មាខាងឆ្វេង០១គ្រាប់) បន្ទាប់មកកម្លាំងល្បាតអាវុធហត្ថក៍បានដកហូតអាវុធខ្លី០១ដេីមម៉ាករូ៉ឡូ ហេីយបានប្រគល់ឲ្យខាងនគរបាលនៅកន្លែងកេីតហេតុនោះភ្លាមៗតែម្តង ក្រោយពីអាវុធហត្ថទទួលពត៏មានថាជនសង្ស័យក៏ជាមគរបាលដែរ។

  

បច្ចប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ហេីយនៅក្នុងហោប៉ាវខោរបស់ជនសង្ស័យខាងនគរបាលបានឆែកឃេីញក្រាមសថ្លាចំនួន០២កញ្ចប់តូច សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកនិងដែកកេះ០១ផងដែរ ៕

   
    
    
    
    
   

មតិយោបល់