(សៀមរាប)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ បានថ្លែងថា៖ ខ្ញុំ និងភរិយា សប្បាយរីករាយណាស់ ដែលបានមកបើកអង្គរសង្រ្កាន្តឆ្នាំថ្មី ២០១៦ នៅខេត្តសៀមរាប ជាមួយបងប្អូនជនរួមជាតិ ទាំងនៅក្នុងខេត្តនេះ និងបងប្អូន ដែលមកពីតាមបណ្តាខេត្ត នានា។
អង្គរសង្រ្កាន្តឆ្នាំនេះ មានការរៀបចំបានល្អ ទាំងការតុបតែងលម្អរ ដែលមានការទាក់ទាញ នៅតាមដងផ្លូវ ក្នុងតំបន់អង្គរ និងកម្មវិធីកម្សាន្តសប្បាយនានា រួមទាំងការតាំងពិព័រណ៌សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ ដែលបានបង្ហាញនូវវប្បធម៌ ដ៏រុងរឿងរបស់កម្ពុជា។
ទន្ទឹមនឹងនោះដែរ សុវត្ថិភាពសណ្តាប់ធ្នាប់ នៅក្នុងបរិវេណអង្គរ គឺបានធានានូវសន្តិសុខល្អ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលមកកម្សាន្តសប្បាយ នៅទីនេះ។ ថ្ងៃនេះ ខ្ញុំបានលេងអុក និងរាំលេងកម្សាន្ត យ៉ាងសប្បាយ ផងដែរ។ ខ្ញុំ និង ភរិយា សូមជូនពរបងប្អូន ជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងទេសចរណ៌អន្តរជាតិ ដែលបានមកកម្សាន្តនៅកម្ពុជា សូមជួបតែសំណាងល្អ និងបានសប្បាយរីករាយ នៅក្នុងសង្រ្កាន្តឆ្នាំថ្មី។ សូមមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី គ្រប់ៗគ្នា។
ចុងក្រោយ សម្តេចតេជោ បានមានប្រសាសន៍ ផ្តាំផ្ញើថា មានសន្តិភាព ទើបប្រទេសជាតិយើង មានការប្រារព្ឋពិធីសង្រ្កាន្តឆ្នាំថ្មី ដ៏អធិកអធម្ម បែបនេះ៕
មតិយោបល់