ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦​នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបការងារនៃកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របស់នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៧ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ប្រចាំខែឧសភាឆ្នាំ២០១៦។

​ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោជួង ស៊ាងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ នគរបាលរដ្ឋបាល និងលោកវរសេនីយ៍ឯកកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ​។

​ក្រោយពីបានស្តាប់របាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ ដែលអានដោយលោក កុល ផាលី ស្នងការរងរួចមក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលនានា បានឡើងធ្វើបទអន្តរាគមន៍ជាបន្តបន្ទាប់ ដោយលើកឡើង នូវបទពិសោធន៍នានាកន្លងមក ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន។

​​ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោជួង ស៊ាងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានលើកឡើងនៅបទពិសោធន៍ ល្អៗជាច្រើនជូនអង្គប្រជុំជ្រាប និងផ្តាំផ្ញើឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់យកចិត្តទុកដាក់ខិតខំបំពេញការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសធ្វើឲ្យបានតាមភារកិច្ច១៣ចំណុចរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល៕

photo_2016-05-27_10-05-06photo_2016-05-27_10-05-04photo_2016-05-27_10-05-02photo_2016-05-27_10-05-05photo_2016-05-27_10-05-03photo_2016-05-27_10-05-04 (2)

មតិយោបល់