ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមដកន្រ្តីរាជការស៊ីវិល ១ម៉ឺននាក់ចេញពីការងារ នៅពាក់កណ្តាលដើមឆ្នាំ២០១៦

វៀតណាម: បើយោងតាមរដ្ឋមន្រ្តីក្រសួងការងារវៀតណាមលោក Le Vinh Tan បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីរាជការ ស៊ីវិលចំនួន ១០.០០៤នាក់ ត្រូវបានដកចេញពីការងារក្នុងកំឡុងពេលពាក់កណ្តាលដើមឆ្នាំ២០១៦ នៅប្រទេសវៀតណាម ក្នុងគោលបំណងដើម្បី កាត់បន្ថយការងារនៅក្នុងបញ្ជីឈ្មោះបុគ្គលិកត្រូវបើកប្រាក់សរុបនៃប្រព័ន្ធរដ្ឋបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។

កាសែតរបស់យោធាវៀតណាមបានរាយការណ៍ថា ការកាត់បន្ថយកម្លាំងពលកម្មជាសាធារណៈនេះ ត្រូវបានធ្វើឡើងនៅក្នុងក្រសួងចំនួន ១៨ និងតាមតំបន់ចំនួន ៦១នៅទូទាំងប្រទេសវៀតណាម។ ចាប់តាំងពីដើមឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ មនុស្សជាច្រើនជាង ១៥.៧៧៩នាក់ ត្រូវបានដកចេញនៅក្នុងប្រព័ន្ធរដ្ឋបាលរបស់ប្រទេសនេះ។ បច្ចុប្បន្ននេះមានមន្ត្រីរាជការស៊ីវិលជាង ២,៦លាននាក់នៅក្នុងប្រទេសវៀតណាម។

បើយោងតាមលោករដ្ឋមន្ត្រីវៀតណាម Tan ចំនួននៃកាត់បន្ថយសមាជិកសេវាសាធារណៈនាពេលមួយឆ្នាំកន្លងមកនេះ នៅតែមានកម្រិតទាប និង មិនដូចគោលដៅដែលបានកំណត់ ហើយគោលបំណងកាត់បន្ថយបញ្ជីប្រាក់ខែជារៀងរាល់ឆ្នាំចំនួន ៤០.០០០នាក់ ស្មើនឹង ១,៥ភាគរយនៃមន្ត្រីរាជការស៊ីវិលសរុបនៅក្នុងប្រទេសវៀតណាម៕

image

មតិយោបល់