អាមេរិកៈ ជនរងគ្រោះជាបុរសម្នាក់ ដែលរងរបួសរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារ នៅផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋវ៉ាស៊ីនតោនបានស្លាប់កាលពីព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមមន្ត្រីព័ត៌មានសាធារណៈ លោក Sergeant Mark Francis បានបញ្ជាក់ថា ក្រៅពីការបាញ់សម្លាប់ ស្ត្រី៤ នាក់ភ្លាមៗនៅនឹងកន្លែងនោះ ក៍មានជនរងគ្រោះបុរសម្នាក់ទៀត បានទទួលរងរបួសរហូតដល់ស្លាប់ ផងដែរ ក្នុងហេតុការណ៍នេះ។
បើតាមវិដេអូប៉ូលិស បានបង្ហាញថា ខ្មាន់កាំភ្លើងអាចប្រហែលជាមនុស្សវ័យជំទង់ ដែលមានអាយុជាង ២០ឆ្នាំ ដែលបង្ហាញខ្លួនក្នុងរូបភាពមុនពេលម៉ោង ៧ យប់ ដើរចូលទៅក្នុងផ្សារដោយគ្មានអាវុធ ប៉ុន្តែក្នុងរូបភាពមួយផ្សេងទៀត គឺមានបង្ហាញពីការកាន់កាំភ្លើងមួយ។
គួួរបញ្ជាក់ដែរថា ហេតុការណ៍នេះ បានកើតទ្បើងកាលពីយប់ថ្ងៃសុក្រ ហេតុការណ៍នេះ បានកើតទ្បើងកាលពីយប់ថ្ងៃសុក្រ ហើយបើតាមប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានដោះលែងវិញ ខណៈដែលប្រតិបត្តិការស្វែងរកជនសង្ស័យផ្សេងទៀត កំពុងតែបន្ត៕

មតិយោបល់