ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update:ក្មេងអាយុ២ឆ្នាំម្នាក់ និង១០ខែម្នាក់បាត់ខ្លួននៅNew Haven ត្រូវបានរកឃើញវិញដោយសុវត្ថិភាព

អាមេរិកៈ ប៉ូលិសរដ្ឋ Connecticut បាននិយាយថា ក្មេងប្រុសអាយុ ២ឆ្នាំ ឈ្មោះ Omar Branch និងក្មេងស្រីអាយុ ១០ខែម្នាក់ ឈ្មោះZaryna Branch បាត់ខ្លួនតាំងពីថ្ងៃទី០៤ ខែកក្កដាត្រូវបានរកឃើញដោយសុវត្ថភាព នេះបើយោងតាមគេហទំព័រ WFSB ចុះផ្សាយមុខនេះ ២នាទី។

តាមប្រភពនិយាយថាក្មេងប្រុស Omarមានកម្ពស់ ៦០សង់ទីម៉ែត្រ ទម្ងន់ប្រហែល ១៣.៥០គីឡូក្រាម ភ្នែកខ្មៅ សក់ពណ៌ត្នោត ចំណែកឯក្មេងស្រី Zaryna មានកម្ពស់៤៥.៧សង់ទីម៉ែត្រ ទម្ងន់ប្រហែល ១១.៣៣គីឡូក្រាម ភ្នែកខ្មៅ សក់ពណ៌ត្នោតដែរ៕

មតិយោបល់